សម្ដេចធិបតី៖ ថ្ងៃទី១៨ ខែសីហា បើរាជរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បានទេនោះ ច្បាស់ណាស់នឹងអាចបែកបាក់សាមគ្គីជាតិឡើងវិញ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថ្ងៃទី១៨ ខែសីហា បើរាជរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បានទេនោះ ច្បាស់ណាស់នឹងអាចបែកបាក់សាមគ្គីជាតិឡើងវិញ។
សម្ដេចធិបតី បានថ្លែងថា ក្រុមជ្រុលនិយម ឆ្លៀតឱកាសព្រួយបារម្ភរបស់ពលរដ្ឋអំពីបញ្ហាទឹកដី រុញដើម្បីឲ្យមានភ្លើងសង្គ្រាម កាលពីថ្ងៃតី១៨ ខែសីហាហើយ កងកម្លាំងប្រដាប់អាវុធបានចូលរួមទប់ស្កាត់ មិនឲ្យប្រទេសជាតិមានការបែកបាក់ឡើងវិញ ក្នុងផែនការរបស់ក្រុមប្រឆាំងជ្រុលនិយម។
ជាមួយគ្នានោះសម្ដេចធិបតី បានថ្លែងអំណរគុណសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ ក្នុងការការពារជាតិមិនឲ្យបែកបាក់ ដើម្បីស្ថេរភាពជូនប្រជាពលរដ្ឋ ហើយសូមបន្ដស្មារតីទទួលខុសត្រូវនេះ៕