**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម នៅក្នុងក្រុងសិរីសោភ័ណ

ភ្នំពេញ៖ យោងតាមពាក្យបណ្ដឹងលេខ៖១១ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ របស់ដើមបណ្ដឹងឈ្មោះ ជឿម ស្រីអូន (យ៉ា) ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ឃាតកម្ម ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពយកចបជីក វ៉ៃទៅលើក្បាលប្អូនបង្កើតរបស់ខ្លួនឈ្មោះ ស្រង់ នុត្រា (ឡុង) ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន០៣កន្លែង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញបានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១០និង០៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រង់ សុវណ្ណ នៅចំណុច ផ្សារដំរីឆ្លង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងធ្វើការប្រគល់-ទទួលយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា តាមចម្លេីយសារភាពរបស់ជនសង្ស័យឆ្លើយថា រូបគេមានបងប្អូនបង្កើតចំនួន០៧នាក់ រូបគេជាកូនទី៦ ចំណែកប្អូនពៅឈ្មោះ ស្រង់ នុត្រា (ហៅ ឡុង ជនរងគ្រោះ)។ ហើយរូបគេតែងតែឈ្លោះគ្នាជាមួយនឹងប្អូនពៅរបស់គេអស់រយៈពេលប្រហែល៦ឆ្នាំមកហើយ។ ហើយការឈ្លោះរវាងរូបគេ និងប្អូនពៅ គឺបណ្តាលមកពីប្អូនពៅតែងតែច្រណែនជាមួយរូបគេដែលស្នាក់នៅជាមួយម្តាយបង្កើតមិនបែកផ្ទះ ហើយខ្លាចរូបគេទទួលបានទ្រព្យសម្បត្តិរបស់ម្តាយទៀតផង។ ហើយជម្លោះនេះក៏ត្រូវបានសមត្ថកិច្ចធ្លាប់ហៅទៅធ្វើការអប់រំណែនាំម្តងរួចមកហើយដែរ។

ដោយឡែកនៅថ្ងៃកេីតហេតុ រូបគេ(ជនសង្ស័យ)បានទាស់ពាក្យសម្តីជាមួយប្អូនពៅ (ជនរងគ្រោះ) ហេីយរូបគេក៏បានចាប់ទាញយកចបជីកដែលមានប្រវែងប្រហែលជាងមួយម៉ែត្រនៅក្បែរគេហើយវាយទៅលើក្បាលប្អូនពៅរបស់គេត្រូវចំពីខាងក្រោយក្បាល ហេីយបានបន្តវាយបន្ថែមមួយចបជីកទៀតត្រូវចំកញ្ចឹងកខាងក្រោយបណ្តាលឱ្យដួលទៅលើដីផ្ងាក្រោយ ហើយបានវាយថែមមួយចបជីកទៀតបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាពបច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង