**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និង មិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ បានអញ្ជើញដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ែវ ជៀ (Xiao Jie) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឆ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត នៃសភាប្រទេសទាំងពីរ ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាង ស៊ែវ ឆាវ (Yang Xiaochao) ប្រធានគណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជួបពិភាក្សាការងារជាមួយតុលាការកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបានជួបពិក្សាការងារជាមួយក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធនៃការអនុវត្តការងារក្នុងវិស័យច្បាប់ តុលាការ និងការរៀបចំសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភាអនុម័តដើម្បីការដឹកនាំគ្រប់គ្រងប្រទេសរៀងៗខ្លួន។

បន្ទាប់ពីទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងបន្តដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅសភាតំណាងប្រជាជនចិននៅខេត្តសានស៊ី(Shanxi) និងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង(Guangdong)៕

អត្ថបទដែលជាប់ទាក់ទង