**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធដំណើរការសមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំកម្ពុជា**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនចំនួន៣វគ្ក និងបើកវគ្គហ្វឹកហ្វឺនចំនួន២វគ្គ នៅនៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»**ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ**ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមស្តាប់បទបង្ហាញឯកទេស ស្តីពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំមន្រ្ដីរាជការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង**រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យមណ្ឌលសុខភាពអូរជុំ ក្នុងឃុំអូរជុំ​ យកចិត្តទុកដាក់លើបញ្ហាជំងឺមិនឆ្លង (NCDs)**រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដាននៃដំណើរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ របស់ក្រសួង លេខ១២៦៦**កូរ៉េខាងជើងបំផ្ទុះផ្លូវតភ្ជាប់ទៅភាគខាង​ត្បូង**​អាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នារយៈពេល១០ថ្ងៃ នៅភាគខាងជើង និងខាងលិចហ្វីលីពីន**សុន្ទរកថា​គោលនយោបាយ​ហុងកុង​ត្រូវបាន​គេ​មើលឃើញថា​បាន​ជំរុញ​ពី​សន្តិសុខ​ដល់​កំណើនសេដ្ឋកិច្ច​**តៃវ៉ាន់​រៀបរាប់​លម្អិត​អំពី​ការ​កើនឡើង​នៃ​យន្តហោះ​ចម្បាំង​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ល្បែង​សង្គ្រាម**លោក Trudeau ថ្កោលទោស​ប្រទេស​ឥណ្ឌា ខណៈ​ភាព​តានតឹង​កើនឡើង​ជុំវិញ​ការ​សម្លាប់​អ្នក​បំបែក​ខ្លួនសុីក**ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងក្រោមទន្លេបាទី និងពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងក្រោមទន្លេបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបថា ស្ទឹងក្រោមទន្លេបាទី ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយការងារសំខាន់នៃគម្រោងដែលកំពុងអនុវត្តគឺការស្តារស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ មានមុខកាត់ទទឹង ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង។ ស្ទឹងនេះមានតួនាទីរំដោះទឹកប្រមាណ ៣០០ ម៉ែត្រគូបក្នុងមួយវិនាទីពីបឹងទន្លេបាទី តំបន់ភាគខាងលិចអាកាសយានដ្ឋានអន្តរជាតិតេជោ និងពីស្ទឹងតូច បង្ហូរចូលបឹងជើងលោង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារឱ្យបង្កើនការយកចិត្តទុកដាក់លើគុណភាពបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានជោគជ័យទៅតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារស្រោចស្រពដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្តស្ទឹងព្រែកត្នោតតំបន់កំពង់ទួលទំនប់៧មករា ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តបង្កើនការយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពធាតុអាកាស ព័ត៌មានពីបរិមាណទឹកភ្លៀង កម្ពស់ទឹក និងធារទឹក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការងារគ្រប់គ្រងទឹក និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ និងផលប៉ះពាល់នានាដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង