អភិបាលខេត្តបាត់ដំបង ណែនាំឱ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ម្ហូបអាហារ និងទំនិញផ្សេងៗនៅតាមដងស្ទឹងសង្កែ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ អាជីវករលក់ដូរ និងកងកម្លាំងយាមត្បាត តាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង នាឱកាសបុណ្យអុំទូក បណ្តែតប្រទីបខាងមុខនេះ។
ឯកឧត្តមក៏បានណែនាំ ឱ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ម្ហូបអាហារ និងទំនិញផ្សេងៗនៅតាមដងស្ទឹងសង្កែ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានទាំងអស់គ្នាដើម្បី លើកសម្រស់ ក៏ដូចជាមុខមាត់ខេត្តបាត់ដំបង ឱ្យកាន់តែល្អប្រសើរមួយកម្រិតបន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងប្រភេទទូកដែលត្រូវប្រណាំងរយៈពេល២ថ្ងៃនេះ មានទូក៥ប្រភេទ សរុបទូកចំនួន៤២ទូក កីឡាករសរុប១,៤៩០នាក់ (ស្រី៦០នាក់) ក្នុងនោះកីឡាករពេញសិទ្ធចំនួន១,០៩៣នាក់ (ស្រី៤៤នាក់) កីឡាករបំរ៉ុងចំនួន៣៩៧នាក់ (ស្រី១៦នាក់)៕