**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន**អនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី**ឡាវ រាយការណ៍ករណីឆ្លងមេរោគអេដស៍ថ្មី ១៨៩៦ករណី រាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤**ប្រមុចរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**បាងកក កំពុងប្រឈមមុខនឹងការបំពុលបរិយាកាស ខណៈគុណភាពខ្យល់ឡើងដល់កម្រិតគ្រោះថ្នាក់ ដល់សុខភាព

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា នៃទីក្រុងកាតុ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ព្រះតេជគុណបណ្ឌិត Shinkai Kori ប្រធាននៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក និងសន្និសីទកំពូលនៃពុទ្ធសាសនិកពិភពលោក ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅព្រះវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji (Royal Grand Hall of Buddhism) នៃទីក្រុងកាតុ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការព្រះវិហារព្រះពុទ្ធសាសនា Nenbutshu Sampozan Muryojuji និងមានអ្នកចូលរួមសរុបចំនួន ៣០០ អង្គ/នាក់ រួមមាន ព្រះសង្ឃជប៉ុនជាង ២០០អង្គ និងពុទ្ធសាសនិកជាជនជាតិជប៉ុនជាច្រើនរូប។

ក្នុងជំនួបសម្តែងការគួរសមជាមួយព្រះតេជគុណបណ្ឌិត Shinkai Kori ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជារៀងរាល់ឆ្នាំ និងដែលឆ្នាំនេះគឺជាលើកទី១២ ពីសំណាក់ព្រះចៅអធិការ និងគណៈកម្មាធិការនៃព្រះវិហារ Nenbutsushu និងបានគោរពប្រគេនពរជូនដល់ព្រះចៅអធិការ និងគណៈកម្មាធិការនូវព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យព្រះពុទ្ធសាសនា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងជប៉ុន និងបានកត់សំគាល់ផងដែរថា ការថ្វាយព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្រេចដោយកិច្ចប្រជុំកំពូលពុទ្ធសាសនាលើកទី ២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ប្រទានថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រមទាំងព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងព្រះវិហារ Nenbutsushu ក៏ដូចជាការនិមន្តចូលរួមរបស់សម្តេចសង្ឃកម្ពុជាទាំងពីរនិកាយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក ជាការបង្ហាញនូវការផ្សារភ្ជាប់ទំនាក់ទំនងនេះក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះតេជគុណបណ្ឌិត Shinkai Kori ក៏បានរំលឹកផងដែរអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងកាផ្សព្វផ្សាយ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក ដែលពិតជាសក្តិសមនឹងការថ្វាយនូវព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយកិច្ចប្រជុំកំពូលនៃព្រះពុទ្ធសាសនិកពិភពលោក។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ខណៈដែលឆ្នាំនោះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង