**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ ទស្សនកិច្ចនៅគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ នៅទិសនិរតីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ហា ម៉ិញថាម និងប្រតិភូចំនួន៥០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និង សំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ពីសកម្មភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការបណ្ដោះអាសន្នរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តទេសរដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងដោយបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ ថ្ងៃនេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទទួលប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ នៃទិសនិរតីកម្ពុជា ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការ និងស្វែងយល់ដកបទពិសោធន៍ការងារជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីរចនាសម្ព័ន្ធដឹកនាំសមាគមអតីតយុវជនកម្ពុជានៅថ្នាក់កណ្ដាល ដែលមានការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីហ៊ុន សែន ជាប្រធាន រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានកងកម្លំាងប្រដាប់អាវុធទាំង៣ ជាប្រធាន និងជាអនុប្រធាន បានធ្វើឲ្យសកម្មភាពការងាររបស់សមា គមអតីតយុទ្ធជនមានការរីកចម្រើន និងបម្រើនជូនដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ បានល្អប្រសើរ ដោយបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនស្នាក់នៅ និងបានដោះស្រាយថវិការបេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារអតីតយុទ្ធជនដែលបានទទួលមរណភាព បានទាន់ពេលវេលា និងក្រោយពេលបងប្អូនអតីតយុទ្ធជនទទួលមរណភាពក្រុមគ្រួសារសពទទួលបានថវិកាធានារ៉ាប់រងសង្គម ដើម្បីចិញ្ចឹមជីវិត និងដោះស្រាយជីវភាព រស់នៅ ប្រចាំថ្ងៃផងដែរ ។

ឧត្តមសេនីយ៍ទោ ហា ម៉ិញថាម ប្រធានប្រតិភូនៃសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ បានថ្លែងនូវការកោតសរសើរចំពោះព្រះរាជាណា ចក្រកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះដែរប្រធានប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាករបស់អតីតយុទ្ធជន ជាគំរូដ៏ល្អ ត្រូវដែលរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីដកបទពិសោធន៍ក្នុងការអនុវត្តន៍បន្ត។

ឧត្តមសេនីយ៍ទោ ហា ម៉ិញថាម បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅពេលនេះ និងសូមឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ កងទ័ពទាំងពីរ និងប្រទេសទាំងពីរ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់ប្រទេសរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង