ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ៣០កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង៕