ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២ កងទ័ពជើងគោគ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២ កងទ័ពជើងគោគ ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដែលបានទទួលមរណភាពនៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យធ្វើនៅទីបញ្ជាការដ្ឋានយោគភូមិភាគ២ ក្រុងកំពង់ចាម ។