លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤៥
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានប្រធានគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចគណៈកម្មាធិការសង្គមកិច្ច ដើម្បីត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៥។
សូមបញ្ជាក់ផងដែរថា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ៕