នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំកិច្ចប្រជុំណែនាំអំពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីចំណុះ នៃអគ្គនាយកដ្ឋានធនធានមនុស្សជាច្រើនរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារចុះទៅកាន់បណ្ដាអង្គភាពនគរបាល ដែលមានការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៤ ត្រូវជួយសហការ ទៅលើ ការងារវាស់កម្ពស់និងថ្លឹងទម្ងន់ការងារពិនិត្យសារធាតុញៀន ការងារពិនិត្យកាយសម្បទា ការងារពិនិត្យឯកសារ ការងារបញ្ចូលទិន្នន័យ និងការងារផ្ដល់ឯកសារជាដើម ៕