**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ

ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ក្នុងការលើកកម្ពស់បទដ្ឋាននៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបាន នូវអាទិភាពទាំងបី ដែលបានដាក់ចេញ រួមមាន សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥-ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន, និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។

ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នឹងអនុម័តនូវឯកសារសំខាន់ៗចំនួន៣ រួមមាន ឯកសារពិនិត្យឡើងវិញនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង សេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាបន្តគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអញ្ជើញប្រទេសទាំងអស់ចូលរួមក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅពិពភលោកមួយ ដែលមិនមានការរងគ្រោះដោយសារមីន និងប្រកបដោយសន្តិភាព និងស្ថិរភាព។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានស្នើឱ្យបង្កើនកិច្ចសហការរវាងសភាទូទាំងពិភពលោក ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ និងជំរុញដល់ការសម្រេចឱ្យបាន​នូវ ពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សទូទាំងសាកលលោក ៕

អត្ថបទដែលជាប់ទាក់ទង