**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

លោក ឈិន សីហា តំណាងសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើការបទបង្ហាញស្តីពីការារៀបចំការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅលើទឹកដី នៃខេត្តព្រះសីហនុ ការបង្កើតព្រឹត្តការណ៍ជួបជុំរថយន្ត (OFF ROAD)ដ៏ធំនៅកម្ពុជា ដែលជាការកែឆ្នៃនៃការបំពាក់នូវកង់ធំៗមកពីបណ្តាក្លឹប និងប្រទេសនានាក្នុងការបង្ហាញសមត្ថភាព និងបច្ចេកទេសបើកបរឆ្លងកាត់ឧបសគ្គវាលភក់ ឆ្លងទឹក ឡើងថ្ម និងនាំមកឱ្យមានការចាប់អារម្មណ៍របស់ទស្សនិកជនរំភើប ជក់ចិត្តទស្សនាបែបផ្សងព្រេង អាចស្នាក់នៅបោះតង់ អាំងសាច់ និងរីករាយជាមួយ និងការប្រគុំតន្ត្រី កម្មវិធីកម្សាន្ត ព្រមទាំងមានស្តង់តាំងលក់ផលិតផលម្ហូបអាហារផ្សេងៗនាបរិយាកាស កម្មវិធីកម្សាន្ត ស្តង់តាំងលក់ផលិតផល និងម្ហូបអាហារផ្សេងៗ នាបរិយាកាសក្បែមាត់សមុទ្រផងដែរ។ ក្នុងនោះក៏មានកម្មវិធីដង្ហែក្បួនម៉ូតូ និងរថយន្ត(OFF ROAD) អន្តរជាតិ ឆ្លងកាត់ផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗជាមួយកម្មវិធីកម្សាន្តស្ថិតក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ តាមការគ្រោងទុកការប្រណាំងរថយន្តឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ ដែលមានរថយន្តចូលរួមប្រណាំងចំនួន ៨០គ្រឿង ក្នុងនោះក៏មានរថយន្តបរទេសចូលរួមប្រណាំងប្រមាណ ១០ភាគរយ ការប្រណាំងរថយន្ត (OFF ROAD) គ្រោងធ្វើនៅលើផ្ទៃដី ២៤ហិកតា នៅជិតឆ្នេរអូត្រេះ ក្រុងព្រះសីហនុ ក្នុងនោះក៏មានការសម្តែងបច្ចេកទេស CAR DRIFT SHOW នៅកណ្តាលទីក្រុង ទន្ទឹមនោះបញ្ហាសុវត្ថិភាព ក៏បានត្រូវគិតជាចំណុចចំបងផងដែរ។

ការប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាករចូលរួមចុះឈ្មោះថ្ងៃទី២៩ ចាប់ផ្តើមដំណើការដង្ហែក្បួន និងរៀបចំព្រឹត្តិការណ៍ប្រណាំង ថ្ងៃទី៣០ ក៏ជាថ្ងៃប្រណាំងផ្តាច់ព្រ័ត្រ និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃប្រកាសជ័យលាភីពានរង្វាន់។

បន្ទាប់ពីការធ្វើបទបង្ហាញ និងពិភាក្សាគ្នារួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាពការបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ និងបានថ្លែងអំណរគុណសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិ ២០២៤ នៅលើទឹកដីខេត្តព្រះសីហនុ នាពេលខាងមុខ ព្រោះខេត្តរបស់យើងចង់បានផលិតផល ឬព្រឹត្តិការណ៍ថ្មីៗកើតមាននៅលើទឹកដីតំបន់ឆ្នេរ នៃភាគនារតី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពជា ដើម្បីធ្វើការប្រកួតទទួលបានជោគជ័យតាមការគ្រោងទុក ព្រមទាំងបានធ្វើការណែនាំឱ្យបង្កើតក្រុមការងារដើម្បីពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីរក្សាសន្តិសុខនៅទីលានប្រណាំងរថយន្ត ការតាំងពិព័រណ៌ ជំរុញការដាក់តាំងផលិតផលរបស់ខេត្ត និងផលិតផលក្នុងស្រុកឱ្យបានច្រើន ៕

អត្ថបទដែលជាប់ទាក់ទង