លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានគណៈកម្មាធិការសភាស្រ្តីអាយប៉ា(WAIPA) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា(WAIPA) ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។