**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ បានអញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង ដើម្បីអបអរក្នុងឱកាសចេញព្រះវស្សា និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះមានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងលោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុង ស្រុករបស់ខ្លួនផងដែរ។

ក្នុងនោះឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងជំរុញដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងប្រទេសមានសុខសន្តិភាព ដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាព និងសមិទ្ធផលដែលមានស្រាប់ ព្រមទាំងបន្តកសាងនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា ទូក «ង» ខ្នាតអន្តរជាតិទាំងអស់ចំនួន៤៧ទូក ក្នុងនោះចំណុះពិត ១,០៣៤នាក់ ចំណុះត្រៀម ២៨២នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន ១៦ទូក ដែលមានចំណុះពិត ១,១៩៣នាក់ ចំណុះត្រៀម ២៣០នាក់។ ទូក «ង» សរុបទាំងខ្នាតវែងនិងខ្នាតអន្តរជាតិមានចំនួន៦៣ទូក ដែលមានចំណុះពិត និងចំណុះត្រៀមសរុបទាំងអស់ចំនួន ២,៧៤៩នាក់។

ជាមួយគ្នានេះ ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១ អុំចំនួន៤ជើង។ ព្រឹកអុំចំនួន២ជើងប្ដូរខ្សែទឹក និងពេលរសៀលអុំចំនួន២ជើងប្ដូរខ្សែទឹកដូចគ្នា នឹងថ្ងៃទី១៧ខែតុលា គឺអុំចំនួន១ជើង និងពេលរសៀលអុំមួយជើងទៀត ដោយប្ដូរខ្សែទឹក វគ្គផ្ដាច់ព្រ័ត្របិទកម្មវិធី។ នៅពេលរាត្រីក៏មានការតាំងពិព័រណ៍លក់ផលិតផល បាញ់កាំជ្រួច និងមានការប្រគុំតន្រ្តី បង្កភាពសប្បាយរីករាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង