**ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ**រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»**នាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន”**ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល**អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor

អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ នៅទូទាំងខេត្តកណ្ដាល នៅបរិវេណសាលាស្រុកស្អាង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា ប៉ុន្តែជំងឺនេះអាចបង្ការបាន១០០% ហើយជំងឺឆ្កែឆ្កួតជាជំងឺគ្មានថ្នាំព្យាបាលទេ តែយើងអាចការពារបាន។

លោក ហាក់ សុខមករា បានបន្តថា ទិវាឆ្កែឆ្កួតពិភពលោក ២៨កញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាបំបែក របាំងដើម្បីទប់ស្កាត់ជំងឺឆ្កែឆ្កួត” ដែលអង្គការសុខភាពពិភពលោកបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពិភពលោក ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត “គ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតក្នុងឆ្នាំ២០៣០” ហើយដើម្បីអាចឈានទៅសម្រេចគោលដៅជាយុទ្ធសាស្ត្រក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ដោយគ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួត ក្នុងឆ្នាំ២០៣០ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរ មូលដ្ឋាន និងជាពិសេសម្ចាស់សត្វឆ្កែក្នុងសហគមន៍។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្តកណ្តាលក្នុងពេលនេះ អាចចាត់ទុកជា យុទ្ធនាការដ៏មានសារៈសំខាន់មួយ សម្រាប់ខេត្តកណ្តាល និងជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត និងលើកកម្ពស់ចំណេះដឹងសាធារណជនអំពីវិធានការការពារ បង្ការទប់ស្កាត់ និងការរាយការណ៍ក្នុងករណីសង្ស័យសត្វឆ្កែមានជំងឺឆ្កែឆ្កួត ការផ្តល់ថ្នាំការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែ និងការផ្តល់សេវាចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់មនុស្សដែលត្រូវសត្វឆ្កែខាំ គឺជាវិធានការការពារ និងទប់ស្កាត់ដ៏មាន ប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត។

លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយការរង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គម្រោងនេះនឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតថ្នាក់បាតិ បន្ទាប់ពី ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ប្រយុទ្ធ និងលុបបំបាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជា ត្រូវបានអនុម័ត ដោយសារខេត្តទាំងបីនេះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង គឺជាជំហានដ៏ធំដំបូង សម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមការងារ ជាមួយ Mission Rabies Cambodia និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដើម្បីរៀបចំដំណើរការគម្រោងដ៏សំខាន់នេះ។ ការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត គឺជាវិធីសាស្ត្រដ៏ មានប្រសិទ្ធភាពបំផុត ដើម្បីការពារអាយុជីវិតមនុស្ស និងសត្វ ហើយយើងប្តេជ្ញាចិត្តបន្តការងាររបស់យើងឆ្ពោះ ទៅរកប្រទេសកម្ពុជាដែលគ្មានជំងឺឆ្កែឆ្កួត។

លោកស្រីក៏បានអំពាវនាវ ដល់ម្ចាស់សត្វឆ្កែទាំងអស់ សូមសហការជាមួយគម្រោងនេះ និងទទួលការចាក់ថ្នាំការពារដោយឥតគិតថ្លៃ សម្រាប់សត្វឆ្កែរបស់ពួកគាត់ ដែលព្រឹត្តិការនេះ នឹងចាប់ផ្តើមធ្វើឡើងពី ថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃ ក្នុងរាជធានីភ្នំពេញ និងក្រុង/ស្រុកចំនួន៥របស់ខេត្តកណ្តាលរួមមាន៖ ក្រុងតាខ្មៅ ស្រុកមុខកំពូល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកកៀនស្វាយ។ យុទ្ធនាការនេះបានចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែចំនួន ៧៤,៩៨៣ក្បាល ៕

អត្ថបទដែលជាប់ទាក់ទង