ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃក្រុមការងារចំនួន៨ ដែលបានអនុវត្តនាបណ្តារឆ្នាំកន្លងមក និងបានផ្លាស់ប្តូរមតិអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV និងបានពិភាក្សាលើការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលលើកទី១១នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ដែលនឹងប្រព្រឹត្តទៅស្របនឹងកិច្ចប្រជុំកំពូលលើកលើកទី៨ នៃមហាអនុតំបន់មេគង្គដែលគ្រោងធ្វើនៅទីក្រុងគុណមិញនៅខែវិច្ឆិកាខាងមុខនេះ ៕