**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក និងបណ្ដែតប្រទីបដែលធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីបង្កបរិយាកាសជូនប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកម្សាន្តសប្បាយរីករាយ និងចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទងទៅនឹងប្រវត្តិសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់បុព្វបុរសខ្មែរពីអតីតកាល។

ក្នុងឱកាសដ៏ថ្លៃថ្លានេះក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ សម្ដែងនូវការគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តដល់បុព្វបុរសខ្មែរដែលបានរក្សា និងការពារ បាននូវបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម សម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ និងគណៈប្រតិភូដឹកនាំទូក ក្រុមកីឡាករទូកទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីប្រណាំងទូកក្នុងថ្ងៃចេញព្រះវស្សានេះ ដែលបានញ៉ាំងឱ្យពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងកាន់តែមានភាពអធិកអធមក្រៃលែង។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា វត្តមានរបស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាពេលនេះ ពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការចូលរួមគាំទ្រដល់វិស័យកីឡា ជាពិសេសនោះគឺបានលើកស្ទួយវប្បធម៌ កេរដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព និងបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋដែលបានសម្រាក ពីការនឿយហត់ក្នុងការងារបង្កបង្កើនផល និងកិច្ចការងារផ្សេងៗ។

ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា ជាទូទៅពិធីប្រណាំងទូកនៅខេត្តបាត់ដំបង តែងតែរៀបចំត្រូវនឹងថ្ងៃចេញព្រះវស្សា គឺថ្ងៃ១៤-១៥កើត ខែអស្សុជ ដើម្បីផ្សារភ្ជាប់ទៅតាមទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំនេះ គណៈកម្មការខេត្តបានរៀបចំឱ្យមានកម្មវិធីមួយចំនួនរួមមាន ៖ការប្រណាំងទូក បណ្ដែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផល និងការប្រគុំតន្ត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនាកម្សាន្ត រួមទាំងទស្សនានូវសមិទ្ធផលនានានៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ស្របពេលបច្ចុប្បន្នក្នុងខេត្តបាត់ដំបង សម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ រួមមានដូចជាទីធ្លាសម្រាប់ដើរហាត់ប្រាណ សួនសម្តេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ វិមានឯករាជ្យ និងបានរៀបចំសោភ័ណភាពច្រាំងស្ទឹងសង្កែ ការលើកកម្ពស់សោភ័ណភាពទីក្រុង ការស្តារប្រព័ន្ធលូដែលជាគម្រោងរបស់ADB ការក្រាលកៅស៊ូផ្លូវក្នុងក្រុង ការរៀបចំសួនច្បារ បង្គោលភ្លើងចរាចរណ៍ ការរៀបចំភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ និងតាមសួនសាធារណៈត្រើយខាងលិចស្ទឹងសង្កែ បន្ទប់ទឹកអនាម័យ និងសួនច្បារជាច្រើនកន្លែង ព្រមទាំងការកែលម្អ និងពង្រីកបណ្តាញអគ្គិសនី ទឹកស្អាតជាដើម។ តាមរយៈការអភិវឌ្ឍនេះ បានបង្កបរិយាកាសដល់ការវិនិយោគកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលខេត្តបាត់ដំបងបានទទួលពានរង្វាន់និងជ័យលាភីជាបន្តបន្ទាប់ព្រមទាំងបានបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋទាំងអស់បានសប្បាយរីករាយក្រោមដំបូលសន្តិភាព។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងមានការរីកចម្រើនជាបន្តបន្ទាប់ និងមានឱកាសរៀបចំពិធីបុណ្យផ្សេងៗគឺអាស្រ័យដោយប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសុវត្ថិភាព សន្តិភាព ស្ថិរភាពនយោបាយល្អ និងផ្ដល់ឱកាសដល់ការអភិវឌ្ឍ ព្រមទាំងការវិនិយោគប្រកបដោយបរិយាប័ន្ន។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូកខេត្តបាត់ដំបងឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងសរុបចំនួន៤២ទូក និងកីឡាករ កីឡាការិនីសរុប១ ៤៩០នាក់៕

អត្ថបទដែលជាប់ទាក់ទង