**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមពិធីបើកកម្មវិធី សប្តាហ៍ពិភពលោកនៃហ្វ្រង់កូហ្វូនី វិទ្យាសាស្ត្រលើកទី៤

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួម “ពិធីបើកសប្តាហ៍ពិភពលោកនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើកទី៤” (4ème édition de la Semaine Mondiale de la Francophonie Scientifique) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Toulouse ប្រទេសបារាំង។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមការសហការរៀបចំនេះរវាង ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ដោយមានការចូលរួមពីសំណាក់លោក Thani Mohamed SOILIHI រដ្ឋលេខាធិការនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង លោក Pierre-André DURAND អភិបាលតំបន់ Haute Garonne លោក Sorin Mihai Cimpeanu ប្រធានទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (Président de l’AUF) លោក Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (Recteur de l’AUF) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យអប់រំ និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំង ប្រតិភូអម និងភ្ញៀវកិត្តិយមួយចំនួនផងដែរ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនៃសប្តាហ៍ពិភពលោកនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើកទី៤ នេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានរំលេចឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដើម្បីទទួលបានជំនាញសតវត្សទី២១ ជាពិសេសសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏បានជួយជំរុញដល់ការធ្វើកំណែទម្រង់ និងទំនើបកម្មក្នុងវិស័យអប់រំផងដែរ ជាពិសេសការផ្ដល់ឱ្យសិស្ស-និស្សិតនូវការអប់រំប្រកបដោយគុណភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមអំពីការលើកកម្ពស់ការសិក្សាភាសាបារាំងនៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សា និងការបន្តជំរុញសិស្ស-និស្សិតជ្រើសរើសជំនាញដែលប្រើប្រាស់ភាសាបារាំងនៅកម្រិតឧត្តមសិក្សា។ ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តខិតខំប្រឹងប្រែងលើកកម្ពស់ (១) ការបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ក្នុងការចេះច្រើនភាសា ជាពិសេសឱកាសក្នុងការទទួលបានការងារល្អ ការយល់ដឹងស៊ីជម្រៅពីវប្បធម៌ និងការស្រាវជ្រាវវិទ្យាសាស្ត្រ (២) ការជំរុញឱ្យសិស្ស-និស្សិត និងអ្នកជំនាញ ឱ្យពង្រឹងចំណេះដឹងភាសាបារាំងដែលជាសមត្ថភាពមួយបន្ថែមទៀត (៣) ការដាក់បញ្ចូលភាសាបារាំងក្នុងកម្មវិធីសិក្សា STEM (៤) ការជំរុញការប្រើប្រាស់ភាសាបារាំងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស និង (៥) ការលើកកម្ពស់កម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រដែលបង្រៀនជាភាសាបារាំង ដោយជំរុញបន្ថែមលើការអភិវឌ្ឍន៍កម្មវិធីសិក្សា និងគំនិតផ្ដួចផ្ដើមស្រាវជ្រាវវិទ្យាសាស្ត្រជាភាសាបារាំងនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានស្រាវជ្រាវនៅកម្ពុជា។ បន្ថែមពីនេះ ក្រសួងក៏នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតឧត្តមសិក្សា ដោយជំរុញការអនុវត្តសកម្មភាពសំខាន់ៗ បន្ថែមជាច្រើនទៀត។

អត្ថបទដែលជាប់ទាក់ទង