ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាពីផែនការសកម្មភាពការងាររបស់គណៈកម្មការ និងលើកទិសដៅការងារបន្ត និងការងារត្រៀមចុះបេសកកម្មនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន នាចុងខែតុលាខាងមុខនេះ៕