នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសន្តិសុខសាយប័រលើកទី៩ នៅសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកកម្មវិធីនិងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសន្តិសុខសាយប័រលើកទី៩ (9th ASEAN MINISTERIAL CONFERENCE ON CYBER SECURITY) AMCC នៅប្រទេសសិង្ហបុរី។
សូមជម្រាបជូនថា កិច្ចប្រជុំ AMCC ប្រមូលផ្តុំនូវគ្រប់តួអង្គ ថ្នាក់ដឹកនាំពីគ្រប់ប្រទេសលើសកលលោក ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខបច្ចេកវិទ្យាតម្រូវមានកិច្ចសហការរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងវិស័យឯកជន។
កិច្ចប្រជុំក៏ពង្រឹងកិច្ចសហការរវាងរដ្ឋជាសមាជិកអាស៊ាន ជាសម្លេងតែមួយគាំទ្រដល់ក្រុមការងារ OEWG មានប្រទេសសិង្ហបុរីជាប្រធាន ដែលនឹងបញ្ចប់អាណត្តិនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ៕