**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឯកឧត្តម ប៉ែន បូណា៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើងទាំងអស់គ្នា

ភ្នំពេញ៖ «កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់។

ឯកឧត្តម ប៉ែន បូណា បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត។

បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយមដែលចាំរារាំងដំណើរការកសាងប្រទេសមានការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ មានអ្នកជួយបំពងសំឡេងដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងមានអ្នកចាំជួយការពារនៅពេលមានវិធានការ ឬចំណាត់ការផ្លូវច្បាប់ជាយថាហេតុ។ ដូច្នេះ ទន្ទឹមនឹងការការពាររាជរដ្ឋាភិបាល ពីការមួលបង្កាច់ យើងក៏ត្រូវប្រាប់ប្រជាពលរដ្ឋយើងឱ្យបានដឹងអំពីរឿងនេះផងដែរ ជាពិសេសយុវជនដើម្បីកុំឱ្យពួកគេជឿការឃោសនាភូតកុហក និងកុំឱ្យធ្លាក់ខ្លួនជាឈ្នាន់នយោបាយដ៏គ្រោះថ្នាក់។

លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋងាយទទួល និងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឲ្យយើងមានទំនាក់ទំនងនិងយល់គ្នាទៅវិញទៅមករវាងរដ្ឋនិងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ ក៏យើងសង្កេតឃើញថា មានបញ្ហាជាច្រើនដែលបានកើតមកជាមួយដែរ ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មាន អុចអាល និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង