ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដើម្បីកំណត់ឆ្នាំមូលដ្ឋាន បន្ទាត់មូលដ្ឋាន និងចំណុចដៅ សម្រាប់ឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីការកំណត់ឆ្នាំមូលដ្ឋាន បន្ទាត់មូលដ្ឋាន និងចំណុចដៅ សម្រាប់ឆ្នាំ២០២៤-២០២៨ ក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម (KPIs)។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ ក.អ.ក. ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងមន្រ្តីជំនាញសរុបប្រមាណ ៦០រូប។
អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់លើទិន្នន័យវិនិយោគផ្ទាល់ជាក់ស្ដែងពីបរទេសលើវិស័យឧស្សាហកម្មគន្លឹះថ្មីៗ នៃតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម (KPIs) ព្រមទាំងបានឯកភាពលើទិន្នន័យដែលបានកំណត់ឆ្នាំមូលដ្ឋាន បន្ទាត់មូលដ្ឋាន និងចំណុចដៅ សម្រាប់ឆ្នាំ២០២៤-២០២៨ ៕