**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងដែនដី បើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម​ ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត​ បានថ្លែងការកោតសរសើរ និងអរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដើម្បីធ្វើការពិនិត្យ និងសម្រេចចុងក្រោយក្នុងក្របខ័ណ្ឌបច្ចេកទេស មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួចបញ្ជូនទៅគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដើម្បីស្នើសុំរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអនុក្រឹត្យ តាមនីតិវិធីកំណត់។

ឯកឧត្តមបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង សូមថ្លែងនូវការអរគុណជាអនេក ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកនេះ បានដឹកនាំ សម្របសម្រួល និងគាំទ្រ ជាពិសេសលើផ្នែកបច្ចេកទេស តាមរយៈការចុះពិនិត្យផ្ទាល់ ក៏ដូចជាការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រហូតនាំឲ្យយើងសម្រេចបាននូវឯកសារសេចក្ដីព្រាង ដែលមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ សម្រាប់យកមកប្រជុំពិនិត្យ និងឆ្លងខ្លឹមសារនាថ្ងៃនេះ។

ឯកឧត្ដម​បានបន្ថែមថា ជាការពិតណាស់ ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល ២០ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឯកឧត្ដម​បញ្ជាក់ថា ដើមឡើយខេត្តស្វាយរៀង គឺជាខេត្តដែលផ្ដោតជាសំខាន់លើការងារកសិកម្មជាធំ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០០៥ ពេលដែលរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស រចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក ផ្ទៃដីបង្កបង្កើនផលមួយចំនួននៅក្នុងវិស័យកសិកម្ម មានការប្រែប្រួល និងបានផ្លាស់ប្ដូរមុខងារ ពីដីបម្រើឲ្យការងារដាំដុះ ទៅជាដីបម្រើឲ្យការងារសាងសង់ និងផ្នែកឧស្សាហកម្ម។​ ទន្ទឹមនេះ​ បើគិតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងទាំងមូល យើងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣០៧កន្លែង ហើយបើយើងមើលពីសក្ដានុពល និងគម្រោងថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងគម្រោងផ្លូវដែក ជាដើម។

ប្រាកដណាស់ នាពេលខាងមុខ នឹងធ្វើឲ្យមានការប្រែប្រួលនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការបម្រើសេវាសាធារណៈ និងបម្រែបម្រួលទីប្រជុំជនថ្មីៗបន្ថែមទៀតនៅក្នុងខេត្តដូច្នេះ ផែនការរៀបចំដែនដីខេត្ត ដែលយើងបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយធានាបាននូវការផ្ដល់សេវាធារណៈដែលមានលក្ខណៈឆ្លើយតប ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ក៏ដូចជារក្សាបាននូវតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ​ ឯកឧត្តម​អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា តាមរយៈការចូលរួមនេះ នឹងទទួលបាននូវផែនការមួយដ៏ល្អប្រសើរ ដែលជាត្រីវិស័យនាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍ នាពេលអនាគតរបស់ខេត្ត ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើបទបង្ហាញពីខ្លឹមសារសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្រុមការងារបានរៀបចំកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង