ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (QU QINGSAN) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងអក្សរសាស្ត្រ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលពិសេស វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ។