**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បញ្ជាក់ប្រាប់គណៈប្រតិភូចិនថា កម្ពុជាជានិច្ចកាលប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ «គោលនយោបាយចិនតែមួយ»

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ​ ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃប្រទេសយើងទាំងពីរ និងជាសក្ខីភាពបង្ហាញអោយឃើញកាន់តែច្បាស់ថែមទៀតអំពីសារៈសំខាន់នៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលមហាមិត្តចិនជាប្រទេសដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាមិត្តដែកថែបរបស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនចិនដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ទៅលើហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ​ចិន​ និងកម្ពុជា ជាទ្រព្យដ៏មានតម្លៃមហាសាលក្នុងការនាំមកនូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ មរតកនៃមិត្តភាពយូរអង្វែងជាប្រពៃណីដ៏ថ្លៃថ្លានេះ បានបន្សល់ទុកមកតាំងពីរជ្ជកាលអតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ព្រះករុណា ព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តបានយ៉ាងប្រសើរ និងបានចង្អុលបង្ហាញឱ្យអ្នកជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គោរពដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្តីរីករាយដែលសភា នៃប្រទេសទាំងពីរកម្ពុជា-ចិន បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរក្នុងការផ្លាស់ប្តូរបទពិសោធលើការងារសភាទាំង ក្នុងកំរិតថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ និងមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ។ ជាមួយគ្នានេះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ក៏បានបញ្ជាក់ជូន ឯកឧត្តមប្រធានគណៈប្រតិភូចិនថា កម្ពុជាជានិច្ចកាលប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ «គោលនយោបាយចិនតែមួយ»។

ឯកឧត្តម ឈី ឈីងសាន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូនាឱកាសនេះ និងថា កម្ពុជាជាមិត្តល្អ ជាដៃគូល្អ​ ដែលតែងតែជួយគ្នាទៅវិញទៅមក។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា​ បច្ចុប្បន្នក្លាយជាទំនាក់ទំនងដែលមានស្ដង់ដារខ្ពស់ និងល្អជាងគេក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន។
ឯកឧត្តមប្រធានគណៈប្រតិភូបក្សកុម្មុយនីស្តចិន ក៏បានថ្លែងកោតសរសើរឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ថាគឺជាអ្នកនយោបាយជើងចាស់ ដែលបានចូលរួមចំណែកយ៉ាងច្រើនដល់ចំណងទាក់ទង​ និងកិច្ចសហប្រតិបត្តិការ រវាងចិន​ និងកម្ពុជាផងដែរ។​

ឆ្លើយតបចំពោះសំណើរបស់​ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលអញ្ជើញគណៈប្រតិភូចិនមកចូលរួមសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ឯកឧត្តម ឈី ឈីងសាន បានមានប្រសាសន៍ថា ទុកឱ្យក្រុមការងារបច្ចេកទេសបន្តធ្វើការទំនាក់ទំនងជាមួយគ្នា ហើយភាគីចិននឹងចាត់តាំងគណៈប្រតិភូជាន់ខ្ពស់មកចូលរួម។​ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានលើកឡើងពីការជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តដល់យុវជនជំនាន់ថ្មី ដើម្បីឱ្យមានអ្នកបន្តវេនតទៅមុខទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តម Qu Qingshan បានបង្ហាញក្តីរីករាយ ដែលប្រទេសកម្ពុជា-ចិន មានចំណងមិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នាដោយ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។

អត្ថបទដែលជាប់ទាក់ទង