**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

រឿងដែលខ្វល់ខ្វាយនៅក្នុងដានជើងរបស់លោក Xi Jinping ៖ ឧស្សាហកម្មដែលមានលក្ខណៈពិសេសធ្វើឱ្យជនបទមានជីវភាពធូរធារ

រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាពពាណិជ្ជកម្មនៃគ្រឿងសមុទ្រក្រៀមនិងផលិតផលនេសាទ ។ លោកបានថ្លែងថា អង្គការបក្សថ្នាក់ភូមិគួរតែដើរតួនាទីជាក្បាលរថភ្លើង ដឹកនាំអ្នកភូមិធ្វើការងារអំពីសមុទ្រឱ្យបានល្អ ហើយឆ្ពោះទៅមុខលើវិថីស្តារនិងអភិវឌ្ឍជនបទនិងមានវិបុលភាពរួម ។
ភូមិ Aojiao នៅជាប់សមុទ្រទាំងបីទិស ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិនេះបានរកឃើញវិធីសាស្ត្រថ្មី ដើម្បីអភិវឌ្ឍនិងពង្រឹងភូមិជាមួយនឹងសមុទ្រ ។ ការអភិវឌ្ឍនៃឧស្សាហកម្មដែលមានលក្ខណៈពិសេសបានបង្កើនប្រាក់ចំណូលរបស់អ្នកភូមិនិងបង្កើតជារូបរាងដ៏ស្រស់ស្អាតនៃភូមិ ។
“គន្លឹះនៃការស្តារនិងអភិវឌ្ឍជនបទគឺស្ថិតនៅក្នុងការស្តាឧស្សាហកម្មរឡើងវិញ” នៅក្នុងកិច្ចប្រជុំនៃបក្សកុម្មុយនីស្តចិននិងការងារចុះត្រួតពិនិត្យ លោក Xi Jinping បានធ្វើការណែនាំសំខាន់ៗស្តីពីការអភិវឌ្ឍឧស្សាហកម្មដែលមានលក្ខណៈពិសេសជាច្រើនដង ដោយចង្អុលបង្ហាញទិសដៅសម្រាប់ស្ថានភាពថ្មីនៃការស្ដានិងអភិវឌ្ឍជនបទ និងការធ្វើទំនើបកម្មនៅជនបទ ។
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងអំឡុងការចុះត្រួតពិនិត្យការងារនៅខេត្ត Gansu លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពង្រឹងការការពារនិងការដាំដុះ កែលំអរបៀបបង្កបង្កើនផល បង្កើតរូបមន្តលក់ដូរថ្មី ធ្វើឱ្យឧស្សាហកម្មប្រភេទនេះកាន់តែធំ និងជំរុញមនុស្សកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ ។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពេលស្តាប់របាយការណ៍ការងាររបស់គណៈកម្មាធិការបក្សខេត្ត Shaanxi និងរដ្ឋាភិបាលខេត្ត លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរតែអភិវឌ្ឍយ៉ាងខ្លាំងក្លានូវឧស្សាហកម្មដែលមានលក្ខណៈពិសេសស្របតាមលក្ខខណ្ឌក្នុងតំបន់ ជំរុញការអភិវឌ្ឍសមាហរណកម្មនៃឧស្សាហកម្មទីមួយ ទីពីរនិងទីបីនៅជនបទដើម្បីបង្កើនមធ្យោបាយសម្រាប់ឱ្យកសិករបង្កើនប្រាក់ចំណូល ។
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារនៅតំបន់ Xinjiang ថា ត្រូវអនុវត្តគោលនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្នុងការគាំទ្រដល់ការអភិវឌ្ឍក្រុមសាជីវកម្មផលិតកម្មនិងការស្ថាបនាស៊ីជាំង ដើរតួនាទីនៃឧត្តមភាពក្រុមសាជីវកម្ម ពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម និងឧបករណ៍ អភិវឌ្ឍផលិតផលកសិកម្មដែលមានឧត្តមភាពនិងពង្រីកឧស្សាហកម្មដែលមានប្រៀបទៅតាមលក្ខខណ្ឌក្នុងតំបន់ ដើម្បីជំរុញវិស័យកសិកម្មនិងចញ្ចឹមសត្វអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងបៃតង ។
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ លោក Xi Jinping បានគូសបញ្ជាក់ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Ningxia ថា ភូមិភាគស្វយ័ត Ningxia ត្រូវរួមបញ្ចូលគ្នានូវការអភិវឌ្ឍនៃឧស្សាហកម្មស្រាទំពាំងបាយជូរជាមួយនឹងការពង្រឹងការគ្រប់គ្រងតំបន់ទំនាបលិចទឹកទន្លេលឿងនិងពង្រឹងការស្តារអេកូឡូស៊ី លើកកម្ពស់កម្រិតបច្ចេកទេស បង្កើនអត្ថន័យវប្បធម៌ ពង្រឹងការផ្សព្វផ្សាយ និងបង្កើតម៉ាកល្បីរបស់ខ្លួន កែលម្អតម្លៃបន្ថែម និងអត្ថប្រយោជន៍ចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង