**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះពិនិត្យ និងស្រាវជ្រាវក្រុមជញ្ជីងចល័តក្លែងបន្លំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីទទួលព័ត៌មានថា មានក្រុមជញ្ជីងចល័តមួយក្រុមចុះធ្វើសកម្មភាពឃាត់រថយន្តត្រួតពិនិត្យទម្ងន់ និងគំរាមយកប្រាក់នៅផ្លូវជាតិលេខ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ បានដឹកនាំក្រុមការងារចល័តចម្រុះ និងមន្រ្តីស្ថានីយជញ្ជីងអចល័តឃ្លាំងមឿង ខេត្តពោធិ៍សាត់ ចុះមកពិនិត្យ ស្រាវជ្រាវដល់ចំណុចទីតាំង និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់នូវរាល់សកម្មភាពត្រួតពិនិត្យទម្ងន់យានយន្តពីក្រុមជញ្ជីងចល័តក្លែងបន្លំខុសច្បាប់ទាំងអស់នេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពស្អាតស្អំរបស់ក្រុមការងារត្រួតពិនិត្យចល័តចម្រុះពិតប្រាកដ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងមូលផងដែរ។

គូសបញ្ជាក់ដែរថា សព្វថ្ងៃក្រុមត្រួតពិនិត្យយានយន្តចល័តចម្រុះ គឺមានតែមួយក្រុមប៉ុណ្ណោះ ដែលបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានលិខិតបញ្ជាបេសកកម្មពី ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ និងរាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យយានយន្ត មន្រ្តីអនុវត្តន៍ត្រូវតែមានឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុលោមតាមអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនរបស់មន្រ្តីអធិការកិច្ចផ្លូវថ្នល់។ ដូចនេះបើសិនមានក្រុមជញ្ជីងចល័តផ្សេងចុះឃាត់ត្រួតពិនិត្យយានយន្ត ដោយពុំមានឯកសណ្ឋាន និងលិខិតបញ្ជាបេសកកម្មត្រឹមត្រូវនោះទេ គឺជាក្រុមជញ្ជីងចល័តក្លែងបន្លំ ដែលជាអំពើខុសច្បាប់ទាំងស្រុង។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរដែនដីគ្រប់បណ្តារាជធានី ខេត្តផ្សេងៗទៀត ប្រសិនបានឃើញសកម្មភាពឃាត់ត្រួតពិនិត្យទម្ងន់យានយន្តខុសច្បាប់ពីក្រុមជញ្ជីងក្លែងបន្លំ សូមរាយការណ៍មកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៖(https://www.facebook.com/ mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង