លោកជំទាវទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការនិងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាពរវាងស្ថាប័នពាក់ព័ន្ធ រួមមាន÷ ធនាគារជាតិនៃកម្ពុជាដែលដើរតួនាទីជាស្ថាប័នដឹកនាំ វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics នៃ ក្រសួងផែនការ Ministry of Planning ដែលជាស្ថាប័នផ្តល់ទិន្នន័យ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ក្រសួងពាណិជ្ជកម្ម Ministry of Commerce និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។