គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់អំពីតុលាការប្រជាជននៅខេត្តសានស៊ី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការបានបន្តធ្វើទស្សនកិច្ចស្វែងយល់អំពីតុលាការប្រជាជននៅខេត្តសានស៊ី នៅស្រុកយ៉ានតា (yanta) ដែលរៀបចំតាមបែបទំនើប ដោយផ្សារភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី អេអាយ (AI) តាមផ្នែកនីមួយៗ ដោយប្រកាន់គោលការណ៍ យុត្តិធម៌ សុចរិតធម៌ អព្យាក្រឹតមិនលំអៀង និងសុខដុមរមនាក្នុងសង្គម ដោយប្រកាន់យកការសម្រុះសម្រួលជាធំ ក្នុងករណីដោយមិនអាចសម្របសម្រួលបានទើបមានការជម្រះក្តី។
បន្ទាប់ពីទស្សនកិច្ចតុលាការស្រុកយ៉ានតារួចមក គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចនៅជញ្ជាំងកំផែងខាងត្បូងនៃទីក្រុងស៊ីអាន និងសារមន្ទីរប្រវត្តិសាស្រ្ត ខេត្តសានស៊ី ហើយគណៈប្រតិភូគណៈកម្មការទី៦ នឹងបន្តដំណើរធ្វើទស្សនកិច្ចនៅខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិនបន្តទៀត៕