**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ**រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម កាត់ខ្សែបូរដាក់ឲ្យដំណើរការស្តង់ពិព័រណ៍ រដ្ឋបាល និងវិស័យឯកជន ក្នុងខេត្តកំពង់ចាម**ឯកឧត្តម រស់ សាលីន អញ្ជើញបើកវេទិកាពិភាក្សា អំពីការអនុវត្តនិងវាយតម្លៃគោលនយោបាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយមួយរូប ដែលទទួលបានការគោរពជាខ្លាំង នៅក្នុងប្រទេសចិន**ចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល**សម្ដេចតេជោ ប្រកាសស្វាគមន៍ លោក ថាល់ សាវុធ ចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា ក្រោយពីផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំពិភាក្សា ការងារ ជាមួយគណៈប្រតិភូ ធនាគារ អភិវឌ្ឍន៍អាស៊ី ស្ដីពី ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅតាមអាងទឹកនានា ក្នុងបណ្តា ខេត្តគោលដៅ គម្រោង

គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការ តំណាងឱ្យគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងពីការតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់នៅក្នុងខេត្ត ពិសេសលើវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុករួមមាន វិស័យសុខាភិបាលត្រូវបានពង្រឹងសមត្ថភាពបុគ្គលិកពេទ្យតាមមណ្ឌលសុខភាព មន្ទីរពេទ្យឱ្យមានជំនាញ និងចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងលើកប៉ាណូពីបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លងតាមទីប្រជុំជន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ចំណែកឯវិស័យសង្គមកិច្ច បានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ព្រមទាំងជួយឱ្យមជ្ឈមណ្ឌលមនុស្សចាស់មានដំណើរការជាបន្តបន្ទាប់។ វិស័យការងារបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញ និងនៅសាលាពហុបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍។ បេឡារបបសន្តិសុខសង្គមត្រូវបានផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី និងបុគ្គលស្វ័យនិយោត ព្រមទាំងវិស័យកិច្ចការនារីត្រូវបានពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត ដើម្បីឱ្យមានជំនាញនិងទទួលបានប្រាក់ខែច្រើន។

ឯកឧត្តម សរ សុពុត្រា បានលើកយកបញ្ហាប្រឈមជាច្រើន ដែលខេត្តបានជួបប្រទះនាពេលកន្លងទៅនៅតាមមន្ទីរនិមួយៗ ដោយកង្វះខាតមន្ត្រី និងពង្រឹងសមត្ថភាពមន្ត្រីនៅមានកម្រិត ខ្វះគ្រឿងបរិក្ខា និងសម្ភារៈផ្សេងៗ ព្រមទាំងព្យាយាមជួយបងប្អូនជនជាតិភាគតិចយល់ដឹងពីវេជ្ជសាស្ត្រ និងបញ្ហាផ្សេងៗ ដែលពួកគាត់ជួបប្រទះនាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិច និងបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលបណ្ដុះបណ្ដាល ពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង