សម្ដេចតេជោ ប្រកាសស្វាគមន៍ លោក ថាល់ សាវុធ ចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា ក្រោយពីផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ លោកថាល់ សាវុធ មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា ក្រោយផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម។
សម្ដេចតេជោ បានសរសយ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកថាល់ សាវុធដែលបានផ្តាច់ខ្លួនចេញ ពីក្រុមប្រឆាំងជ្រុលនិយមនិងស្នើសុំ មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ ខ្ញុំសូមជូនពរលោកនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចម្រើនព្រម ទាំងរង់ចាំជួបគ្នានាពេលខាងមុខពេល លោកប្អូនមកកាន់កម្ពុជា»៕