ឯកឧត្តម រស់ សាលីន អញ្ជើញបើកវេទិកាពិភាក្សា អំពីការអនុវត្តនិងវាយតម្លៃគោលនយោបាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគោលនយោបាយនិងយុទ្ធសាស្ត្រ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីក្នុងវេទិកាពិភាក្សាអំពីការអនុវត្តនិងវាយតម្លៃគោលនយោបាយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
វេទិកានេះមានការធ្វើបទឧទ្ទេសនាម “ទស្សនាទានស្តីពីការវាយតម្លៃគោលនយោបាយនិងអភិបាលកិច្ចល្អ” ដោយ លោកសាស្ត្រាចារ្យ Yamaya KIYOSHI នៃសាកលវិទ្យាល័យ DOSHISHA, Kyoto និងកិច្ចពិភាក្សាសន្ទនាស្តីពីការអនុវត្ត និងវាយតម្លៃគោលនយោបាយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានវាគ្មិនសំខាន់ៗដូចជា៖
១. សេវាសាធារណៈអនឡាញ និងការធ្វើបរិវត្តកម្មឌីជីថល ដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គិត ច័ន្ទគ្រឹស្នា
២. គណៈស្ថាបត្យករ ដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ហង្ស សុតសំភារ
៣. អគ្គនាយកដ្ឋានលំនៅឋាន ដោយ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន
៤. អគ្គនាយកដ្ឋានសំណង់ ដោយឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់
៥. ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដោយ ឯកឧត្តម ម៉ុម មុនី អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
៦. អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ដោយ លោក ឈឹម សុគន្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម។