ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក
ភ្នំពេញ៖ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ បានបន្តចូលរួមសហការជាមួយសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងកាកបាទក្រហមខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការ ដែលជួបការលំបាកក្នុងជីវភាពបានចំនួន៣០គ្រួសារនៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក សរុបការជួយឧបត្ថម្ភសម្រេចបានអង្ករចំនួន៣០០គីឡូ កន្សែងពោះគោ ៤០កន្សែង និងថវិកា ៨០០,០០០រៀល ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ រួមរស់ជាមហាគ្រួសារសុខសាន្ត ក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។