រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្នុងការរៀបចំព្រឹត្តការណ៍វប្បធម៌មិត្តភាពកម្ពុជា ចិន នៅខេត្តសៀមរាបនាពេលខាងមុខនេះ។
នាឱកាសនោះដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ចែករំលែកបទពិសោធន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំព្រឹត្តការណ៍សិល្បៈវប្បធម៌ជាច្រើននាពេលកន្លងមក៕