**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងនាំយកស្រូវពូជ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ២៥៧.២០០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ២៥៧២គ្រួសារ នៅឃុំចំនួន១០ រួមមាន៖ ឃុំឈូក ទួលស្នូល ទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ ស្វាយឃ្លាំង ប៉ើស១ និងឃុំប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ដែលបានធ្វើការចែកនៅ០៣ទីតាំងផ្សេងគ្នាផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញភ្លាមៗ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ ជាមួយគ្នានោះ ជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀងកាលពីខែកញ្ញា កន្លងទៅនេះ បានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ចំនួន២០៦៣ហិកតា និងដំណាំផ្សេងៗទៀត។

ម្យ៉ាងវិញទៀត គ្រាប់ស្រូវពូជចំនួន២៥៧.២០០គីឡូក្រាម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់បងប្អូនប្រជាកសិករចំនួន២៥៧២គ្រួសារ នៅឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីដាំស្តារឡើងវិញឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយះក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្ត បន្តខិតខំប្រឹងប្រែងដាំស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួន ឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូន។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្ម ដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្សព្វផ្សាយ និងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះ ឱ្យបានទិន្នផលខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង