**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាគ្រូបង្គោលថ្នាក់ជាតិដឹកនាំវគ្គបណ្តុះបណ្តាលបានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ។

វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្ដុះបណ្ដាលលើកទី១នៅក្នុងទម្រង់ នៃការបណ្តុះបណ្តាលការអនុវត្ត ស្របតាមវិធានការណ៍គន្លឹះពង្រឹងវិស័យសុខាភិបាលនៅក្នុងអាណិត្តទី៧។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃកន្លះ ដោយសិក្សាទ្រីស្តី ការចែករំលែកបទពិសោធន៍នៅសាលសិក្សា និងការចុះសិក្សាការអនុវត្តផ្ទាល់នៅមន្ទីរពេទ្យខេត្ត ពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្តមសាស្រា្តចារ្យ សុខ ជួរ បានដឹកនាំចុះអនុវត្តដោយផ្ទាល់ក្នុងមន្ទីរពេទ្យ និងបានអនុវត្តបង្ហាញដោយផ្ទាល់លើអ្នកជំងឺ និងបានផ្តល់យោបល់សំខាន់ៗទៅសិក្ខាកាមនៅពេលសង្គ្រោះបន្ទាន់ត្រូវមានសម្ភារៈគ្រប់គ្រាន់ក្នុងការសង្គ្រោះ និងត្រូវចេះប្រើប្រាស់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តទាំងអស់ ហើយត្រូវតែថែរក្សា និងពិនិត្យឧបករណ៍ទាំងនោះរៀងរាល់ថ្ងៃទោះពេលនេះមិនទាន់ប្រើក៏ដោយ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ក្នុងវគ្គនេះដូចតទៅ៖ ១. ត្រូវរៀបចំប្រព័ន្ធបញ្ជូនឱ្យមានទំនាក់ទំនងរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យ ២.ប្រព័ន្ធ Hotline ត្រូវតែមានគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ហើយបុគ្គលិកសុខាភិបាលជាអ្នកទទួលខុសត្រូវលើប្រព័ន្ធ Hotline ៣. ត្រូវសហការណ៍គ្នាឱ្យបានល្អជាក្រុមនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកផ្សេងៗ សំដៅដល់ការជួយសង្រ្គោះឱ្យមានប្រសិទ្ធភាព ៤. ត្រូវមានឧបករណ៍វាយតម្លៃសម្រាប់ត្រួតពិនិត្យលើរថយន្តគិលានសង្គ្រោះជាប្រចាំ ៥. ត្រូវមានឯកសារកត់ត្រាពីសកម្មភាពថែទាំព្យាបាលអ្នកជំងឺតាមរថយន្តគិលានសង្គ្រោះ និងត្រូវមានឧបករណ៍ ឱសថត្រឹមត្រូវតាមគោលការណ៍ណែនាំថ្នាក់ជាតិ ៦. មន្ត្រីសុខាភិបាល គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ត្រូវមានមូលដ្ឋានគ្រឹះក្នុងការសង្គ្រោះបឋមប្រកបដោយ ក្រមសីលធម៍ និងអាប្បកិរិយាល្អ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យសហការណ៍ជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមានការចូលរួមពីគ្រូបង្គោលថ្នាក់ជាតិមកពី មន្ទីរពេទ្យកម្ពុជាចិនព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីសំណាក់លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោកសាស្ត្រាចារ្យ លោក លោកស្រីប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ និងមន្ត្រីផ្នែកសង្គ្រោះបន្ទាន់ដែលមានចំនួនសរុប ១២០រូប ៕

អត្ថបទដែលជាប់ទាក់ទង