**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា**នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត

អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

កម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត សរុបប្រមាណ៥០០នាក់។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានធ្វើការកោតសរសើរ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការដែលទទួលបានមុខតំណែងថ្មីក្នុងថ្ងៃនេះ ដែលកន្លងមកខិតខំបំពេញការងារជូនប្រជាពលរដ្ឋ បានល្អប្រសើរ ទើបថ្នាក់ដឹកនាំខេត្តធ្វើការប្រជុំពិនិត្យ វាយតម្លៃ រួចធ្វើការតែងតាំងប្រគល់ភារកិច្ចជូន និងធ្វើពិធីប្រកាសចូលកាន់មុខតំណែងទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្ត សលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តនាពេលនេះ។

សូមជម្រាបថា ពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត នាព្រឹកនេះ មានចំនួន ៧៤នាក់ ស្រី ១៦នាក់ ក្នុងនោះមាន៖ នាយករងរដ្ឋបាលសាលាខេត្ត ០១នាក់ ស្រី, នាយកទីចាត់ការរដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានមន្ទីរ ០៦នាក់ ស្រី ០២នាក់, ប្រធានការិយាល័យ ១៩នាក់ ស្រី ០៥នាក់, អនុប្រធានការិយាល័យ ៣៣នាក់ ស្រី ០៨នាក់, នាយរងផ្នែករដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានផ្នែកសេវាដ្ឋាន ០១នាក់ ប្រុស, នាយកវិទ្យាល័យ ០៣នាក់ ប្រុស, នាយករងវិទ្យាល័យ ០៧នាក់ ប្រុស, នាយករងអនុវិទ្យាល័យ ០២នាក់ ប្រុស ៕

អត្ថបទដែលជាប់ទាក់ទង