**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា**នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ភ្នំពេញ៖ វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤ វិទ្យាស្ថានជ្រើសរើស​សិក្ខាកាម​រហូត​ដល់ ៥០០នាក់ ឱ្យ​សិក្សា​ដោយ​ឥតគិតថ្លៃ សម្រាប់កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ។

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង ក៏បានផ្ដល់អាហារូបករណ៍ឥតកំណត់ សម្រាប់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ តាមរយៈឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេលផងដែរ ។

ជំនាញដែលផ្តល់ជូន​រួមមាន ៖ ការ​ដំឡើង​បណ្តាញអគ្គិសនី​ក្នុងអគារ, ការថែទាំ និង​ជួសជុលរថយន្ត, សេវាកម្មរដ្ឋបាល, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គិសនី, ការផលិតនំ, ការ​ចិញ្ចឹម និង​ថែទាំ​ត្រីប្រា, ការ​កែច្នៃបន្លែ និង​ផ្លែឈើ, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងសរសៃដែក, ការដំឡើងដំបូល, ការថែទាំ និងជួសជុលទោចក្រយានយន្ត ។

លក្ខខណ្ឌចូលរៀន ៖ ក. ក្រុមគោលដៅ​អាទិភាពទី១ ទទួលបាន​ការ​បណ្តុះបណ្តាល និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ សិក្សា​ពេញ​ម៉ោង ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ មាន​ប័ណ្ណក្រ១, ក្រ២, យុវជន​មក​ពី​គ្រួសារ​ងាយរងហានិភ័យ​មាន បណ្ណសំគាល់​គ្រួសារ​ងាយរងហានិភ័យ។ ខ. ក្រុមគោលដៅអាទិភាពទី២ ទទួលបាន​ការ​បណ្តុះបណ្តាល តែមិនទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែ ៖ យុវជន​មក​ពី​គ្រួសារ​ដែល​សមាជិក​មាន បណ្ណ​សំគាល់​មានពិការភាព, យុវជន​មក​ពី​គ្រួសារ​ដែលមានសមាជិក​មាន បណ្ណ​មូលនិធិ​សមធម៌សុខាភិបាល, យុវជន​ដែល​ឧទ្ទេស​នាម​ដោយ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សម្រាប់សិស្សដែលចូលរៀន នឹងទទួលបានកន្លែងស្នាក់នៅ ទឹក ភ្លើងសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ ។

ការចែក និង​ទទួលពាក្យ​ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយ​កាលបរិច្ឆេទចូលរៀន នៅថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៤។

សម្រាប់ការចូលរៀនក្នុងមួយវគ្គៗ តម្រូវឲ្យមានការដាក់ពាក្យចូលរៀនគ្រប់ចំនួន ចាបពី១៧នាក់ឡើងទៅ ។ ហើយសម្រាប់ការចូលរៀនធ្វើឡើងជារៀងរាល់ខែ គឺចាប់ពីដើមខែតែម្ដង ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នឹងជួយរកការងារឲ្យធ្វើទៅតាមចំណេះជំនាញ ដើម្បីឲ្យសិស្សនិស្សិត ទទួលបានប្រាក់ខែសមរម្យ អាចផ្គត់ផ្គង់គ្រួសារ និងមានលទ្ធភាពបន្តការសិសក្សាបន្តទៅមុខទៀត ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅ​កាន់វិទ្យាស្ថាន​ដែល​ស្ថិត​នៅ​ផ្លូវជាតិលេខ៥៧ ភូមិ​អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (ខាងលិច​រង្វង់មូល​នាង​រំសាយ​សក់ចំងាយ ១៥០០ម៉ែត្រ) ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 086 403 104 / 099 759 990 / 071 3683 360 / 070 200 002 / 012 822 495 ៕

អត្ថបទដែលជាប់ទាក់ទង