**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា**នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល

នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ

បាងកក៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅប្រទេសកម្ពុជា រហូតប្រមុខរាជរដ្ឋាភិបាលសម្រេចឱ្យមានការរុះរើមន្ត្រីជាន់ខ្ពស់ក្នុងជួរពន្ធនាគារ ម១ ជាបន្ទាន់ ក្រោយបែកធ្លាយវីដេអូ ក្រុមទណ្ឌិតអាចមានលទ្ធភាពប្រើប្រាស់គ្រឿងញៀន និងចាក់ធុងបាស់រាំលេងក្នុងគុកយ៉ាងសប្បាយរីករាយ។

យ៉ាងណា នៅប្រទេសថៃឯណេះវិញ ក៏កំពុងមានការភ្ញាក់ផ្អើលខ្លាំងផងដែរ បន្ទាប់ពីវីដេអូឃ្លីបផ្សាយផ្ទាល់របស់ទណ្ឌិតជនជាតិកូរ៉េម្នាក់ ត្រូវបានផ្សាយចេញពីក្នុងបន្ទប់ឃុំឃាំង និងកំលុងពេលផ្ទេរទៅកាន់មន្ទីរឃុំឃាំង ហើយបានចែកចាយពាសពេញបណ្តាញសង្គម។ មន្ត្រីប៉ូលិស ជាពិសេសមុខមាត់មន្រ្តីអន្តោប្រវេសន៍នៅក្នុងខេត្តជលបុរី (ឈុនបូរី) កំពុងរងភាពនូវភាពអាម៉ាសយ៉ាងខ្លាំង ខណៈការស៊ើបអង្កេតករណីខាងលើនេះ កំពុងដំណើរការ។

នៅថ្ងៃទី១៧ ខែតុលា លោកឧត្តមសេនីយ៍ទោ ឈឿងរ៉ុន រីមប៉ាឌី (Choengron Rimpadee) អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ បានបញ្ជាក់ថា ថ្នាក់ដឹកនាំការិយាល័យ បានបញ្ជាឱ្យមេបញ្ជាការប៉ូលិសអន្តោប្រវេសន៍ខេត្តជលបុរី ស៊ើបអង្កេតការពិតលើករណីដ៏រសើបនេះ។

របាយការណ៍ ស៊ើបអង្កេត បឋម បញ្ជាក់ ថា លោក សេអូ អាយុ៤៤ឆ្នាំ ជា ជនជាតិ កូរ៉េខាងត្បូង ដែល កំពុងតាមចាប់ខ្លួនដោយអាជ្ញាធរ កូរ៉េ ពាក់ព័ន្ធ នឹង គ្រឿង ញៀន ជាអ្នកផ្សាយផ្ទាល់ចេញពីបន្ទប់ឃុំឃាំង។ លោក សេអូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ដោយមន្ត្រីស៊ើបអង្កេតអន្តោប្រវេសន៍ខេត្តជលបុរី សហការជាមួយមន្ត្រីការិយាល័យគ្រប់គ្រងគ្រឿងញៀន (ONCB)។

លោក ត្រូវ បាន ចោទ ប្រកាន់ ពី បទ«ជា ជន បរទេស ចូល ទៅ ស្នាក់ នៅ ក្នុង ព្រះ រាជា ណាចក្រថៃ ដោយខុសច្បាប់ ក្រោយ ទិដ្ឋាការ របស់ លោក ផុត កំណត់ ជាង៣៧៣ ថ្ងៃ» ហើយ ត្រូវ បាន កាត់ ទោស តាម ច្បាប់។ ក្រោយមក តុលាការស្រុកប៉ាតាយ៉ា បានកាត់ទោសលោក ជាមួយនឹងពិន័យជាប្រាក់ចំនួន៣០០០បាត និងផ្តន្ទាទោសដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយបុរសរូបនោះនឹងត្រូវនិរទេសចេញពីប្រទេសថៃ។

ក្នុងអំឡុងពេលនេះ ការិយាល័យអន្តោប្រវេសន៍ខេត្តជលបុរី បានឃាត់ខ្លួនលោក សេអូ នៅប៉ុស្តិ៍ប៉ូលិសបាងឡាំមួង Bang Lamung ខេត្តជលបុរី ដើម្បីផ្ទេរជនជាប់ចោទទៅមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍នៅរាជធានីបាងកក ដើម្បីនិរទេសខ្លួន។

វីដេអូឃ្លីបរបស់ជនសង្ស័យប្រើទូរសព្ទ ត្រូវបានគេរកឃើញថា ថតបាននៅក្នុងបន្ទប់ឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសបាងឡាំមួង និងនៅក្នុងរថយន្ត ខណៈពេលដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនៅរាជធានីបាងកក កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០២៤។ មន្ត្រី អន្តោប្រវេសន៍ ពីរ រូប ដែលទទួលបន្ទុកលើការផ្ទេរលោក សេអូ ប្រឈម នឹង ការ ផ្ដន្ទាទោស តាម វិន័យ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Maeil និង JTBC បានរាយការណ៍អំពីឧបទ្ទវហេតុនេះ។ ជនជាប់ចោទ បានផ្សាយបន្តផ្ទាល់អំពីបទពិសោធរបស់គេនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសថៃ ខណៈដែលការផ្សព្វផ្សាយលើយូធូប ផ្ទាល់ខ្លួនរបស់គាត់។ ជនជាប់ចោទ ត្រូវបានគេមើលឃើញថា ជក់បារី និងអរគុណអ្នកតាមដានរបស់គាត់សម្រាប់ការគាំទ្ររបស់ពួកគេ ដោយនិយាយថា វាបានពង្រឹងភាពក្លាហានរបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា បុរសវ័យ៤៤ឆ្នាំរូបនេះ ហៅខ្លួនឯងថា ជាបុរសមានបំផុតនៅក្នុងប្រទេសថៃ ហើយបានពិពណ៌នាអំពីលក្ខខណ្ឌនៅក្នុងពន្ធនាគារថៃ ថាមានភាពតឹងរ៉ឹងជាងអ្នកដែលនៅបរទេស។ លោក បាន លើក ឡើង ថា លោក អាច ប្រើទូរសព្ទពេលកំពុង ឃុំ ខ្លួន បាន ដោយសារការចាយលុយសូក។

ការ លេច ចេញ រូបភាព បែប នេះ បង្ហាញ ពីភាពកម្សោយនៃ មន្ត្រី ពន្ធនាគារថៃ ជុំវិញការគ្រប់ គ្រង មិន បាន ហ្មត់ចត់ ក្នុង ការ ត្រួតពិនិត្យពួក គេ ដោយអាចឱ្យជនសង្ស័យប្រើទូរសព្ទបាននៅក្នុងបន្ទប់ឃុំឃាំង និងកំលុងពេលផ្ទេរទៅកាន់មន្ទីរឃុំឃាំង។ បច្ចុប្បន្ន មេ បញ្ជាការ ប៉ូលិស អន្តោប្រវេសន៍ ខេត្ត ជលបុរី បាន បញ្ជា ឱ្យ បញ្ចប់តំណែងមន្ត្រី អន្តោប្រវេសន៍ ទាំង ពីរ ។ ករណីនេះ មានភាពរសើបខ្លាំង ដោយសារបុគ្គលនោះ ត្រូវរដ្ឋអំណាចកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយរូបគេអាចប្រើទូរសព្ទជាជំនួយដល់ការរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង