**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តកាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ដូច្នេះនៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ សម្តេចបានសង្កត់ធ្ងន់ថា ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។“ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព” នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង។ វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នាពេលនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ“ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា”។

លោកជំទាវ Sounthone Xayyachack អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដោយមានវត្តមានពីសមាជិកអាយប៉ា និងសភាសង្កេតការណ៍ចូលរួម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ និងលេខាធិការដ្ឋាន AIPA ដែលបានសហការគ្នារៀបចំវេទិកាដ៏មានសារៈសំខាន់ ទាន់ពេលវេលា និងសមស្របបំផុត។

សម្តេចបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅពេលនេះ ចំពេលវេលាមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកំពុងជួបប្រឈមនូវបញ្ហាជាច្រើនដែលមិនអាចស្មានគិតទុកជាមុនបាន ហើយដែលតម្រូវឱ្យមានវិធានការជាបន្ទាន់ មានការដឹកនាំ និងកិច្ចសហការរួមគ្នា។

នៅក្នុងតំបន់អាស៊ាន ស្រ្តីមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប។ ទោះបីជាមានវឌ្ឍភាពនៃការផ្តល់អំណាចដល់ស្រ្តី និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យមួយចំនួន ដូចជា ការអប់រំ និងការថែទាំងសុខភាពក៏ដោយ ក៏ស្រ្តីនៅជួបបញ្ហាប្រឈម និងឧបសគ្គជាច្រើនដែលរារាំងដល់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់ស្រ្តីនៅឡើយ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ការអនុវត្តនូវចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលឆ្លើយតបទៅនឹងយេនឌ័រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់នូវក្របខណ្ឌទូលំទូលាយមួយដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអង្គវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ថា កម្ពុជាបានសម្រេចបាននូវវឌ្ឍនភាពគួរកត់សម្គាល់លើបញ្ហាសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់ការចូលរួមផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (២០២៤-២០២៨) ដែលស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆន្ទៈរបស់អន្តរជាតិ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងឆន្ទៈរបស់អង្គការសហប្រជាជតិ។ ចំណែកខាងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភាបានអនុម័តច្បាប់នានាដែលគាំទ្រដល់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា រដ្ឋសភាក៏បានបង្កើតក្រុមសមាជិកសភាស្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាស្ត្រី និងពង្រីកសំឡេងរបស់ស្រ្តី ព្រមទាំងបានផ្តួចផ្តើមយុទ្ធនាការ #Girl2Leader ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីកម្ពុជាដែលមានអាយុចន្លោះពី ១៤ឆ្នាំ ទៅ ១៧ឆ្នាំ មានឱកាសបានរៀនសូត្រនូវបទពិសោធរបស់តំណាងរាស្រ្តស្ត្រី ជាពិសេសទាក់ទងនឹងរបៀបនៃការចូលរួមក្នុងវិស័យនយោបាយ និងការទទួលបានតួនាទីជាអ្នកដឹកនាំ។

ក្នុងឱកាសនោះដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖

ទី១-មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហា និងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។

ទី២-ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។

ទី៣-ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយ និងតួនាទីដឹកនាំ។
ទី៤-ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។

ទី៥-ត្រូវលើកកម្ពស់ និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង