**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា**កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី**អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស»**ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ

ភ្នំពេញ៖ ដើម្បីរួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ។

ពិធីបិទមហោស្រពនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត សិល្បៈករ សិល្បៈការីនី សិស្សានុសិស្ស និងអ្នកពាក់ជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា វប្បធម៌ មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងថែរក្សាបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ ដូច្នេះសូមបងប្អូនក្មួយៗទាំងអស់ ចូលរួមជួយថែរក្សានិងគាំទ្រ នៅវប្បធម៌ឲ្យបានច្រើនកុះករ ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្ស ដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី តំណាងឲ្យខេត្ត ជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារលើកស្ទួយសិល្បៈចម្រៀងខ្មែរ ជាពិសេសសិល្បៈគ្រប់ទម្រង់នៅទូទាំងខេត្ត ឲ្យទទួលបានជោគជ័យ ដោយមានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏ដូចជាបេក្ខជន បេក្ខនារីទាំងអស់ បន្ទាប់ពីទទួលបានជ័យលាភីហើយ ត្រូវប្រឹងប្រឹងប្រែងបន្ថែមទៀត បង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងជួយលើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែររបស់យើង ដើម្បីលើកតម្កើងឲ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បៈ វប្បធម៌ខ្មែរឲ្យបានគង់វង្ស។

បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងទាំងបុរាណ និងសម័យសរុបមានចំនួន៤៦នាក់ ក្នុងនោះស្រី ២១នាក់។ ឆ្លងកាត់ការប្រឡងជម្រុះជាបន្តបន្ទាប់ លើវិញ្ញាសារប្រឡងចម្រៀងបុរាណ និងសម័យ រហូតដល់វគ្គផ្តាច់ព្រត្រ បេក្ខជននៅសល់ចំនួន១២រូប ជាលទ្ធផល៖

-ផ្នែកបុរាណ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី តូញ ប៉ូស មកពីស្រុកត្បូងឃ្មុំ បកស្រាយបទ សំពោងខ្សែកឹប ទទួលបានប័ណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល, លេខ២ បានទៅលើបេក្ខជន ថៃ គឹមសឿន ទទួលបានបណ្ណជ័យលាភី និងថវិកា៦០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខនារី ធឿន ណេត ទទួលបានបណ្ណជ័យលាភី និងថវិកា៤០ម៉ឺនរៀល។

-ផ្នែកសម័យ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន ហេង សុខហុន មកពីស្រុកពញាក្រែក បកស្រាយបទ កំពូលភ្នំស្រួច ទទួលប័ណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល, លេខ២បានទៅលើបេក្ខជន ប៊ុនហេង សេងហាក់ ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខនារី ហៃ ចាន់ណា ទទួលបានបណ្ណជ័យលាភី និងថវិកា ៤០ម៉ឺនរៀល។

ដោយឡែក បេក្ខជន បេក្ខនារី ៦រូបទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ ឯកឧត្តម ប៉ែន កុសល្យ ឧបត្ថម្ភថវិកាក្នុងម្នាក់២០ម៉ឺនរៀល ព្រមទាំងប័ណ្ណកិត្តិយស ជាពិសេសបេក្ខជនបេក្ខនារី ដែលមិនបានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក៍ផ្តល់ជូននូវថវិកា ក្នុងម្នាក់៥ម៉ឺនរៀល ជាការលើកទឹកចិត្តផងដែរ ៕  

អត្ថបទដែលជាប់ទាក់ទង