**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស»

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស» ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។ ដោយមានចូលរួមពី ឯកឧត្តម លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក-លោកស្រីប្រធានការិយាល័យថ្នាក់កណ្ដាល លោក-លោកស្រីអនុប្រធានការិយាល័យថ្នាក់កណ្ដាល សរុបចំនួនប្រមាណ ១៧០រូប។

វគ្គបណ្តុះបណ្តាលនាពេលនេះផ្តោតលើប្រធានបទ ដែលរួមមាន៖
(១).នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការទទួល និងដោះស្រាយបណ្តឹង
(២).វិធីសាស្រ្តសាកសួរ ប្រមូលភស្តុតាង និងធ្វើកំណត់ហេតុ
(៣).បែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
(៤).វេទិកាពិភាក្សាតុមូល ស្តីពីយន្តការទទទួលនិងដោះស្រាយបណ្តឹង ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីកិច្ចការប្រកួតប្រជែង របស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមមួយកម្រិតទៀតជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាលើបញ្ហាថ្មីៗដែលកំពុងកើតមានពាក់ព័ន្ធនឹងការទទួលនិងដោះស្រាយបណ្តឹង នីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេត និងការសាកសួរ សម្ភាស ការប្រមូលភស្តុតាង និងការរៀបចំកំណត់ហេតុ ជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធានាឱ្យការអនុវត្តច្បាប់និងបទប្បញ្ញត្តិទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមធ្វើបទបង្ហាញដោយ កញ្ញា សុខ វណ្ណសិកា មេធាវីនៃការិយាល័យមេធាវីសិដ្ឋាល័យ លើប្រធានបទ «វិធីសាស្រ្តសាកសួរ ប្រមូលភស្តុតាង និងធ្វើកំណត់ហេតុ» និងវាគ្មិនតំណាងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។

សូមបញ្ជាក់ផងដែរថា នេះជាវគ្គបណ្ដុះបណ្ដាលលើកទី៧ ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកម្មវិធីតេស្តសមត្ថភាព កាលពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនូវការធ្វើតេស្តសមត្ថភាពមន្រ្តីទាំងអស់នៅអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងទិសដៅវាស់ស្ទង់អំពីសមត្ថភាពជាក់ស្តែង ចំណុចខ្លាំង និងចំណុចខ្សោយ ពាក់ព័ន្ធនឹងការយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងបទពិសោធន៍នៅក្នុងការអនុវត្តច្បាប់របស់មន្ត្រីទាំងអស់។

ហេតុដូចនេះ ក្រោយការធ្វើតេស្តសមត្ថភាព អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញថាមានជំនាញមួយចំនួនទៀត តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. បំពេញបន្ថែមនិងបន្តពង្រឹងសមត្ថភាព ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ៕

អត្ថបទដែលជាប់ទាក់ទង