អភិបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត ១គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរួមចំណែកក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖នាល្ងាចថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ សាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រគល់រថយន្ត ១គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីរួមចំណែកក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៕