**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ**យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម**នាយករដ្ឋមន្ត្រី៖ សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ**សម្តេចធិបតី៖ សង្គ្រាមមិនរើសមនុស្ស មិនរើសជាតិសាសន៍ និងបំផ្លាញឱកាសរបស់មនុស្ស**សម្តេចធិបតី៖ ការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ**ក្រសួងមុខងារសាធារណៈ កំពុងគិតគូរលើផែនការប្រឡងប្រជែងជ្រើសរើស មន្រ្តីសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ**អភិបាលខេត្តប៉ៃលិន៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ ដោយមិនមានពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ**គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តក្រចេះ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក**ចិន សហភាពអឺរ៉ុប អាហ្វ្រិក ស្វែងរកកិច្ចសហប្រតិបត្តិការបៃតង ដោយប្រើប្រាស់ឬស្សី ជំនួសឱ្យប្លាស្ទិក**ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ២,៤១៨នាក់ និងរបួសរហូតដល់ ១១,៣៣៦នាក់**រដ្ឋមន្ត្រី ឈាង រ៉ា ទទួលជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយដៃគូវិនិយោគនៃប្រទេសថៃ**ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ**អាជ្ញាធរជាតិអប្សរា ផ្តល់កូនឈើ៩០០ដើមដល់រដ្ឋបាលស្រុកសូទ្រនិគម យកដាំតាមភូមិ និងតាមដងផ្លូវ**ក្រសួងសុខាភិបាល ចុះពង្រឹងការងារផ្ដល់សេវាសុខាភិបាលមូលដ្ឋានកម្រិតមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម នៅក្នុងខេត្តសៀមរាប

ក្រសួងសុខាភិបាល ចុះពង្រឹងការងារផ្ដល់សេវាសុខាភិបាលមូលដ្ឋានកម្រិតមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម នៅក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញដំណើរបេសកកម្មក្នុងខេត្តសៀមរាប ដើម្បីចុះពង្រឹងគុណភាពសេវាតាមមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម។

តាមរយៈដំណើរបេសកកម្មនេះ លោកជំទាវ បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំការកែលម្អមណ្ឌលសុខភាពចំនួន ៤កន្លែងក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាបផ្ទាល់ រួមមានមណ្ឌលសុខភាព ទឹកវិល កណ្ដែក បាគង និងបឹងធំ រីឯ ៤កន្លែងទៀតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម ដែលមានមណ្ឌលសុខភាពស្ពានត្នោត ល្វែងឬស្សី សង្វើយ ដែលចុះពិនិត្យដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមណ្ឌលសុខភាពខ្ចាស់ ដែលដឹកនាំចុះពិនិត្យដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្ទាល់តែម្តង។

ក្នុងដំណើរបេសកកម្មនេះ លោកជំទាវក៏បានជួបប្រជុំជាមួយប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលរងស្រុក នាយករងដ្ឋបាល ស្រុកសូត្រនិគម ប្រធាន និងអនុប្រធានការរិយាល័យសុខាភិបាលស្រុកសូត្រនិគម លោកប្រធានមណ្ឌលសុខភាព និងមេឃុំខ្ចាស់ ដែលជាប្រធានគណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាពខ្ចាស់ផងដែរលេីការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព ។

បន្ទាប់មក លោកជំទាវ រដ្ឋលេខាធិការ បានជួបពិភាក្សាការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការជំរុញបង្កេីនការថែទាំសុខភាពបឋម ព្រមទាំងការជំរុញការអប់រំសុខភាព ដោយដាក់តាំងសារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” នៅលេីតុតាមភោជនីយដ្ឋានក្នុងស្រុកសូត្រនិគម ជាមួយលោកអភិបាលស្រុកសូត្រនិគមផ្ទាល់ បន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សាគ្នាដោយឡែកនេះ ក្រៅពីការថ្លែងនូវអំណរគុណជាអនេកនូវការចូលរួមចំណែកដាក់ប៉ាណូ “តិចអំបិល តិចខ្លាញ់ តុចស្ករ” ធំជាងគេបង្អស់ នៅលើដងផ្លូវជាតិ របស់លោកអភិបាលស្រុក តំណាងមន្ទីរសុខាភិបាលខេត្ត លោកប្រធានស្រុកប្រតិបត្តិ និងរដ្ឋបាលស្រុកសូត្រនិគម បានបង្ហាញនូវឆន្ទ:ចូលរួមជំរុញ គាំទ្រ និងអនុវត្តន៍ការងារកែលម្អសេវសសុខាភិបាល ដោយការពេញចិត្ត ហើយទទួលយកនូវចំណុចសំខាន់ៗនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ដែលលោកជំទាវរដ្ឋលេខាធិការបានលេីកជូន ដោយនឹងជួយពិនិត្យបន្ថែមទៀតទៅលើការងារកែលម្អមណ្ឌលសុខភាព ហើយក៏បានឯកភាពជ្រើសរើសឃុំណាមួយនៅក្នុងស្រុកសូត្រនិគម ឱ្យក្លាយទៅជាឃុំគំរូនៅក្នុងស្រុក ក្នុងការអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម រួមទាំងបានប្ដេជ្ញាចិត្តរៀបចំមណ្ឌលសុខភាពខ្ចាស់ បន្ថែមលើមណ្ឌលសុខភាពផ្សេងៗទៀតដែលស្ថិតនៅក្នុងស្រុកសូត្រនិគមដែលស្រុកប្រតិបត្តិបានកំណត់រួចហើយនោះ ឱ្យក្លាយទៅជាមណ្ឌលសុខភាពផ្ដល់សេវាសុខាភិបាលសាធារណៈល្អប្រសើរ នៅដំណាក់កាលទី១ ក្នុងឆ្នាំ២០២៥ ហើយមណ្ឌលសុខភាពទាំងអស់នៅក្នុងស្រុកសូត្រនិគមនៃខេត្តសៀមរាបនេះ នឹងបន្តអនុវត្តន៍ជាបណ្តើរៗនូវការកែលម្អគុណភាពសេវា ពីស្ថានភាពមធ្យម ឱ្យទៅបានល្អ ប្រសើរ និងមិនសូវល្អ ឱ្យទៅបានសមរម្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង