**បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ**យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម

ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សរ គឹមសាន្ដ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន អង្គភាពជំនាញថ្នាក់ក្រោមជាតិ អាជ្ញាធរស្រុក ឃុំ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ (តំបន់ស្នូលព្រែកទាល់) ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ការសិក្សាស្វែងយល់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប លោក លោកស្រី ជាតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន រដ្ឋបាលជលផល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អង្គការ FACT មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំ អាជ្ញាធរឃុំកោះជីវាំង ខណ្ឌជលផល-ផ្នែកជលផល-សង្កាត់ជលផលព្រែកទាល់ សហគមន៍នេសាទ ប្រជាសហគមន៍ មានចំនួនសរុប ៥១ នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គលេខាធិការបានជម្រាបជូនប្រតិភូអំពីបេសកកម្មការងាររបស់អាជ្ញាធរទន្លេសាប ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្នុងការយកចិត្តទុកដាក់លើសារៈសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះ និងសក្តានុពលក្នុងតំបន់បឹងទន្លេសាប ដែលជាប្រភពផ្តល់នូវធនធានជលផល ដែលបាន និងកំពុងរងការគំរាមកំហែងនាពេលបច្ចុប្បន្ន បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ទឹកបឹងទន្លេសាបគោករាក់នៅរដូវប្រាំង និងកំណើនប្រជាពលរដ្ឋជាដើម ដែលមូលហេតុទាំងនេះបង្កឱ្យផលស្តុកធនធានជលផលធ្លាក់ចុះ និងប៉ះពាល់មកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

ដោយឡែក តំបន់អភិរក្សជលផលដែលជាអតីតឡូត៍នេសាទលេខ២ (តំបន់ស្នូលព្រែកទាល់) នេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចលុបចោលតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១២ ដែលមានផ្ទៃដីទំហំ ៥០ ១៣៤ ហិកតា លាតសន្ធឹងក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង។ តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆជាតិ និងជីវចម្រុះគ្រប់ប្រភេទ ដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ជាពិសេសការលើកយកនូវអនុសាសន៍ និងសេចក្តីអំពាវនាវដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

សូមបញ្ជាក់ថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់អភិរក្សជលផលក្នុងតំបន់បឹងទន្លេសាប ត្រូវមានកិច្ចសហការចូលរួមអនុវត្តដោយម៉ឺងម៉ាត់ពីក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការចាត់វិធានការការពារ ទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ក៏ដូចជាប្រភេទត្រីកម្រដែលជិតផុតពូជ និងសម្រេចបាននូវការថែរក្សា ការបង្កើនផលស្តុកសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងធានាបាននូវប្រភពប្រូតេអ៉ីន និងជីវភាពរស់នៅសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង