**បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ**យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម

យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សរុបចំនួន ៤០៨រូបរួមមាន៖

– ថ្នាក់ឧត្ដមសេនីយ៍ទោ ចំនួន៣រូប
– ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ០៨ រូប(ពិការ ០២រូប)
– ថ្នាក់វរសេនីយ៍ឯក ចំនួន១៣ រូប
– ថ្នាក់វរសេនីយ៍ទោ ចំនួន ២៥ រូប
– ថ្នាក់វរសេនីយ៍ត្រីចំនួន ៣២ រូប
– ថ្នាក់អនុសេនីយ៍ឯក ចំនួន៤៩ រូប
– ថ្នាក់អនុសេនីយ៍ទោ ចំនួន៤៦ រូប( ស្រីចំនួន ០១រូប)
– ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៥១ រូប
– ថ្នាក់នាយចំណង់ ចំនួន១៧៨ រូប
– ថ្នាក់ព្រឹន្ទបាលឯក ចំនួន ៣ រូប

ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃ គុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនដែលបាន ពុះពារការលំបាក គ្រោះថ្នាក់ ឧបសគ្គគ្រប់បែបយ៉ាង ហ៊ានពលីជីវិត ដើម្បីបុព្វហេតុ ក្នុងកិច្ចការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជន ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍ បន្តទៀតថា ការដាក់យោធិនចូលនិវត្តន៍ឲ្យទៅរស់នៅស្ថាប័នស៊ីវិល ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់របស់ កងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីគុណបំណាច់ និងស្នាដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម បានផ្តាំផ្ញើថា៖ ពេលបងប្អូនវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋដ៏ល្អ របស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកប របររកស៊ីចិញ្ចឹមជីវិតប្រកប ដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពសង្គម ជាពិសេស ត្រូវចូលរួមចុះ ឈ្មោះបោះឆ្នោត និងត្រូវទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រគ្រប់ៗអាណត្តិ ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ស្រី ឌឹក បាននាំយកអំណោយថវិការដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ភម្ភថវិកាជូនចំពោះយោធិនដែលត្រូវចូលសោធននិវត្តន៍ ក្នុងម្នាក់ ២០០,០០០រៀល និងថវិកាឧបត្ភម្ភបន្ថែមក្នុងម្នាក់ ១០០,០០០រៀល ជាថវិការបស់កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ៕

អត្ថបទដែលជាប់ទាក់ទង