**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ**យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម**នាយករដ្ឋមន្ត្រី៖ សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ

សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ

ភ្នំពេញ៖ ក្នុងឱកាសដែល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់យុវជនកាកបាទក្រហម សូមបន្តការយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវយុវជនកាកបាទក្រហម ត្រូវបន្តរួមគ្នាក្នុងការ បណ្តុះឧត្តម គតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិកា និងឆន្ទៈ ក្នុងការការពារ បុព្វ ហេតុដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលស្របច្បាប់។បន្ថែមពីនោះទៀត ត្រូវរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាត នូវព័ត៌មាន ក្លែង ក្លាយបំពុលសង្គម ពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលអាចធ្វើឱ្យមានចលាចលសង្គម ប្រទេសជាតិបែកបាក់ និងប៉ះពាល់អនាគតយុវជនយើង។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី បានអំពាវនាវដល់យុវជនកាកបាទក្រហម រៀនគិតពិចារណាស្រាវជ្រាវ ឱ្យបានល្អិតល្អន់មុនជឿលើរឿងអ្វីមួយ ហើយត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម។

លើសពីនោះទៀត សម្តេចធិបតី បានប្រាប់ដល់យុវជន ត្រូវលើកតម្កើងគំនិតវិជ្ជមាន កុំអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។

សូមជម្រាបថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្ត កាក បាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្ន មានជាង១៦លាននាក់ នៅទូទាំងសកលលោក។
យុវជនកាកបាទក្រហមកម្ពុជា ត្រូវ បានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំង ស កម្ម ជួរ មុខ ក្នុងប្រតិបត្តិការមនុស្សធម៌ នៅគ្រប់កាលៈទេសៈ៕

អត្ថបទដែលជាប់ទាក់ទង