**នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ**បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥**នាយករដ្ឋមន្រ្តីថៃ ចង់រៀបចំតន្រីខ្នាតពិភពលោក អញ្ជើញតារាល្បីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា**បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ

សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព

ភ្នំពេញ៖ ក្នុងឱកាសដែល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាន នោះទើបជាតិយើងទទួលបានជោគជ័យ ពោលគឺប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ កុំទៅរិះរកវិធីក្នុងការវាយប្រហារគេ ឬរកចំណុចខ្សោយ រិះគន់គេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងសាមគ្គីភាព ។

សម្តេចមានប្រសាសន៍ថា ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? ព្រោះ ផ្នត់គំនិត គឺជាកត្តាកំណត់ពីសកម្មភាព។ ការគិត ឬការឆ្លើយតបបែបវិជ្ជមាន និងអវិជ្ជមាន គឺខុសគ្នា និងទទួលបានផលខុសគ្នា។ជាក់ស្តែងសម្តេចបានលើកឡើងពាក់ព័ន្ធនឹងរឿងវប្បធម៌ ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាន នឹងមិនធ្វើអ្វីនោះទេ ហើយចាំតែស្រែក យំ និងបន្ទោសគេថាចង់បានតែរបស់យើង ក៏ដូចជាបន្ទោសជាតិសាសន៍ខ្លួនឯង ថាមិនចេះថែរក្សា។ ដោយឡែកអ្នកដែលមានផ្នត់គំនិតបែបវិជ្ជមាន គេនឹងមិនយំស្រែក តែគេធ្វើសកម្មភាពផ្សេងៗរួមគ្នាលើកតម្កើងវប្បធម៌ ធ្វើឱ្យរឹងមាំ និងផ្សព្វផ្សាយទៅខាងក្រៅ។ ជាមួយគ្នានេះ ប្រសិនបើឃើញប្រទេសគេ អាចផលិតរ៉ូបូត មិនគួរយំស្រែក ឬបន្ទោសប្រព័ន្ធអប់រំរបស់យើងនោះទេ គួរតែរួមគ្នាកសាងប្រព័ន្ធអប់រំ កសាងអភិវឌ្ឍន៍សាកលវិទ្យាល័យ ដែលថ្ងៃក្រោយយើងនឹងអាចកសាងធនធានមនុស្ស អាចផលិតរ៉ូបូត ឬក៏អាចឡើងធ្វើជាយានអវកាសយាននិកបានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង