**នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ**បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥**នាយករដ្ឋមន្រ្តីថៃ ចង់រៀបចំតន្រីខ្នាតពិភពលោក អញ្ជើញតារាល្បីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា**បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ

រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព

ភ្នំពេញ៖ លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាង​ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៨ ​ខែ​តុលា ឆ្នំា២០២៤ បានចូលរួមជា​គណៈអធិបតី​ និងដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់​ស្តីពីអនុសាសន៍គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព។

កិច្ចប្រជុំនេះមានគោលបំណង​ពិនិត្យ​លើអនុសាសន៍​គោលនយោបាយទាក់ទងនឹងយនឌ័រនិងសុខភាពដែលរៀបចំដោយក្រុមការងារក្រសួងកិច្ចការនារី និងក្រុមការងារក្រសួងសុខាភិបាលគាំទ្រដោយអង្គការ Vital Strategies ដែលមានអនុសាសន៍ចំនួន​៤:​
១.រៀបចំគោលការណ៍ណែនាំ អំពីការតែងតាំងថ្នាក់ដឹកនាំ
២.ការកសាងសមត្ថភាពស្រ្តី
៣.បង្កឱកាសដល់ស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំ
៤.គួរមានគោលនយោបាយដើម្បីកំណត់កូតាឱ្យស្រ្តីបានតួនាទីជាថ្នាក់ដឹកនាំ
៥. លើកកម្ពស់តួនាទីស្ត្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

​គួរកត់សម្គាល់ថា ក្រសួងសុខាភិបាលមានការរីកចម្រើន​​ដោយមានផែនការយុទ្ធសាស្រ្ត​សុខាភិបាល​គោល​នយោបាយ​ផែនការយុទ្ធសាស្រ្តគោលការណ៍ណែនាំតាមជំនាញ​ក្នុងការអភិវឌ្ឍវិស័យ សុខាភិបាលដែលសំដៅ​ដល់ការកាត់បន្ថយអត្រាឈឺ អត្រាស្លាប់ ដោយសារ ជំងឺឆ្លង ជំងឺមិនឆ្លង​ និងបញ្ហាសុខភាពសាធារណ: ផ្សេងទៀត ដែលត្រូវធ្វើអន្តរាគមន៍បង្ការបឋម (Primary Prevention) ដោយក្រសួង រដ្ឋបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់​ និងដៃគូ​អភិវឌ្ឍទាំងអស់ ជាយន្តការ​គន្លឹះក្នុងការកាត់បន្ថយ អត្រាឈឺក្នុងចំណោម ប្រជាជននៅ​សហគម។​ ក្រសួងក៏​មាន​ផែនការ​យុទ្ធសាស្រ្ត ជាក់លាក់លើការងារបញ្រ្ជាបយនឌ័រ​ក្នុងវិស័យ​សុខាភិបាល​រួមមាន:
១- ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលឆ្នាំ២០០៦-២០១០
២-ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលកម្ពុជា ឆ្នាំ២០១៤-២០១៨​
៣-គោលនយោ​បាយ ​និងផែនការយុទ្ធសាស្រ្តស្តីពី​ ការបញ្ជ្រាប​យេនឌ័រក្នុង​វិស័យសុខាភិបាលឆ្នាំ២០២០-២០២៤ ​ដែលឆ្លើយតបបាន​អនុសាសន៍​ខាងលើ​ និង​ឆ្លើយតបតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៧ នៃរដ្ឋសភា។

​កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ចន្ទ សូរីយ៍ រដ្ឋលខាធិការ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងកិច្ចការនារីប្រតិភូពីតំណាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រុមការងារបញ្រ្ជាបយេនឌ័រនៃក្រសួងសុខាភិបាលរួមមាន លោកជំទាវ ចាន់ សុខា អនុរដ្ឋលេខាធិការ អគ្គាធិការង ឯកឧត្តម ហុក ខៀវ ប្រធាន​នាយកដ្ឋាន​នីតិកម្ម ឯកឧត្តម ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណ: ប្រធាន​មជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រធានមន្ទីរពេទ្យគន្ធបុប្ផា នាយកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល អនុប្រធាននាយកដ្ឋាន​ នាយករងមន្ទីរពេទ្យជាតិ-មជ្ឈមណ្ឌលជាតិ តំណាងអង្គការ Vital Strategies សរុបចំនួន ៣៤ រូ

អត្ថបទដែលជាប់ទាក់ទង